ឆា​ទំពាំង​ឆ្អឹងជំនី​ជ្រូក​

1971
ចែករម្លែក
  • 5
    Shares

+ គ្រឿងផ្សំ​
– ឆ្អឹងជំនី​ជ្រូក ៤​ខាំ​
– ទំពាំង​កំប៉ុង ៥​ខាំ (​ហាន់​ស្តើងៗ​ល្មម​)
– ទឹកត្រី ៣​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ម្សៅ​ស៊ុប ១/៤​ស្លាបព្រា​បាយ​
– ម្រេច ១/៤​ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម ១​ក្រាម (​ហាន់​ស្តើងៗ​)
– ម្ទេស​ផ្អែម (​ហាន់​ប្រ​ឆិតៗ​វែង​ល្មម​)
– ស្លឹក​ខ្ទឹម និង​ស្លឹក​តាំង​អ៊ោ (​ហាន់​ខ្លីៗ​)
– ប្រេងឆា ២​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– កាត់​ឆ្អឹងជំនី​ជា​ដុំៗ​តូច​ល្មម រួច​ដាក់​ស្រុះ​ក្នុង​ទឹក​កំពុងពុះ​ប្រហែល ៣​ទៅ​៥​នាទី ស្រង់​ចេញ​លាង ទឹក​អោយ​ស្អាត​។​
– យក​ប្រេងខ្យង ម្សៅ​ស៊ុប ម្រេច និង​ទឹកត្រី​១​ស្លាបព្រា​បាយ លាយ​ជា​ឆ្អឹងជំនី​អោយ​សព្វ ផ្អាប់​ទុក​ប្រហែល​១៥​នាទី​។​
– ដាំទឹក​អោយ​ពុះ​ដាក់​ទំពាំង​ស្ងោ​ប្រហែល ៥​នាទី រួច​ស្រង់​ចេញ​លាង​ទឹក​អោយ​ស្អាត​។​
– ដាក់​ខ្ទះ​ដាក់​ប្រេងឆា ដាក់​ខ្ទឹមក្រហម​ឆា​អោយ​ប្រែ​ពណ៌ សឹម​ដាក់​ឆ្អឹងជំនី​ឆា​អោយ​សព្វ ប្រហែល ១​នាទី សឹម​ដាក់​ទំពាំង​ចូល​ឆា​អោយ​សព្វ រួច​ដាក់​ទឹកត្រី​ដែល​នៅសល់ ឆា​អោយ​សព្វ​ម្តងទៀត ទុកអោយ​ឆ្អិន​សឹម​ដាក់ ម្ទេស ស្លឹក​ខ្ទឹម និង​ស្លឹក​តាំង​អ៊ោ​ឆា​អោយ​សព្វ​ជាការ​ស្រេច​៕ ប្រភព​: housewifekh.com

#