ឆា​បន្លែ​ប្រេងខ្យង​

1159

+ គ្រឿងផ្សំ​
– សាច់​ទ្រូង​មាន់ ២​ខាំ (​សាច់​សុទ្ធ​)
– ខ្ទឹមបារាំង មួយ​ចំហៀង​
– ម្ទេស​ប្លោក​លឿង មួយ​ចំហៀង​
– ម្សៅ​ស៊ុប កន្លះ​ស្លាបព្រា​កាហ្វេ​
– ម្សៅ​ម្រេច កន្លះ​ស្លាបព្រា​កាហ្វេ​
– ម្សៅ​ខ្ទឹម កន្លះ​ស្លាបព្រា​កាហ្វេ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​កន្លះ​
– ប្រេងល្ង ១​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​កន្លះ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– គ្រាប់​ចន្ទី ២​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– ហាន់​ខ្ទឹមបារាំង ម្ទេស​ប្លោក និង​សឹ្ល​ក​ខ្ទឹម ទុក​មួយអន្លើ​
– ហាន់សាច់​មាន់​ជា​ដុំ​តូចៗ​ល្មម រួច​ប្រឡាក់​គ្រឿង​ជាមួយ ប្រេងខ្យង​១​ស្លាបព្រា​បាយ ប្រេ​ល្ង​១​ស្លាបព្រា​បាយ ម្សៅ​ស៊ុប ម្សៅ​ម្រេច ម្សៅ​ខ្ទឹម រួច​ច្របល់​ឲ្យ​សព្វ​គ្រឿង
– ដាក់​ខ្ទះ​ដាក់​ប្រេងឆា​ឲ្យ​ក្ដៅ​បន្តិច​សឹម​ដាក់​សាច់មាន់​ចូល​ឆា​ឲ្យ​ឆ្អិន​បន្តិច ទើប​ដាក់​ខ្ទឹមបារាំង ម្ទេស​ប្លោក រួច​ដាក់​គ្រឿង ប្រេងខ្យង​កន្លះ​ស្លាបព្រា​បាយ ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ ស្ករស​កន្លះ​ស្លាបព្រា​បាយ និង​ទឹក​ធម្មតា​៣ស្លាបព្រាបាយ ឆា​ឲ្យ​រីង​ទឹក​សឹម​ដាក់​គ្រាប់​ចន្ទី ម្ទេស​ក្រៀម និង​ស្លឹក​ខ្ទឹម​ចូល​ឆា​ត្រឡប់​ចុះឡើង​បន្តិច​រួច​ជាការ​ស្រេច ៕ ប្រភព​: Ying World Food​