ឆា​ប្រហុក​គ្រឿង​ត្រី​រ៉ស់​បំពង​

326

+ គ្រឿងផ្សំ​
– ត្រី​រ៉ស់ ឬ ត្រី​អណ្ដែង កន្លះ​គីឡូ​
– សាច់ជ្រូក ២​ខាំ​
– ប្រហុក ១​ស្លាបព្រា​បាយ​
– ស្ករស ៥​ស្លាបព្រា​កាហ្វេ
– ម្ស៉ៅ​ស៊ុប ២​ស្លាបព្រា​កាហ្វេ​
– អំពិល​ទុំ (​ត្រាំ​ទឹក​ក្ដៅ​)
– ម្ទេស (​តិច ឬ​ច្រើន​តាម​ចំណូលចិត្ត​)
– ខ្ទឹមក្រហម ៥ កំ​ពិស​
– ខ្ទឹមសរ ៥ កំ​ពិស​
– ស្លឹក​ក្រូចសើច (​បេះ​ទ្រនុង​កណ្ដាល​ចោល​)
– រំដេង ៥​បន្ទះ​តូចៗ​
– ប្រេងឆា​

+ វិធី​ចំអិន​
– ត្រី​លាង​អោយ​ស្អាត​ទុកអោយ​ស្រស់ស្អាត រួច​បំពង​ជាមួយ​ប្រេងឆា​អោយ​ក្រៀម​ល្អ ហើយ​យកទៅដាក់​ក្នុង​ចាន​
– ម្ទេស រំដេង ស្លឹក​ក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម លីង​ឲ្យ​ឈ្ងុយ​
– សាច់ជ្រូក ខ្ទឹមស ប្រហុក​ចិញ្ច្រាំ​ចូលគ្នា​អោយ​ម៉ត់ ហើយយក​ខ្ទះ​​១​មក​ដាក់​ប្រេងឆា ៣​ស្លាបព្រា ឆា​សាច់​ដែល​ចិញ្ច្រាំ​រួច បន្ទាប់មក​ដាក់​ស្ករ ម្ស៉ៅ​ស៊ុបចូល ឆាឲ្យចូលគ្រឿង ។ បន្ទាប់មកយកគ្រឿង​ដែល​លីង​រួច ចាក់ទឹក​អំពិល​ទុំ​ចូល កូរ​អោយ​សព្វ​ឆ្អិន​ល្អ​ទើប​ដួស​ដាក់​ពីលើ​ត្រី​បំពង ៕ ប្រភព: ហ្វេសប៊ុក