ឆា​ប្រេងខ្យង​ត្រួយ​សៅ​ម៉ៅ​ព្រៃ​

651
ចែករម្លែក
  • 28
    Shares

+ គ្រឿងផ្សំ​
– ​ត្រួយ​សៅ​ម៉ៅ​ព្រៃ ២​ដុំ​
– ​ខ្ទឹមស ៤​កំពឹស​
– ​ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ​ទឹកត្រី ១​ស្លាបព្រា​បាយ​
– ​ស្ករស ១/២​ស្លាបព្រា​បាយ​
– ​ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ​ម្រេច​ម៉ត់ ១/២​ស្លាបព្រា​កាហ្វេ​

+ ​វិធី​ធ្វើ​
– ​ក្ដិចត្រួយ​សៅ​ម៉ៅ​ព្រៃ​ឲ្យ​ខ្លីៗ​លាង​ទឹក​ឲ្យ​ស្អាត បុក​ខ្ទឹម​ឲ្យ​បែកៗ លាយ​គ្រឿង​ប្រេងខ្យង ទឹកត្រី ស្ករស ទឹកស៊ីអ៊ីវ ម្រេច​ម៉ត់ ជាមួយ​ត្រួយ​សៅ​ម៉ៅ រួច​ដាក់​ប្រេងឆា​ក្នុង​ខ្ទះ​ឲ្យ​ក្ដៅ​បន្តិច​សឹម​ដាក់ ត្រួយ​សៅ​ម៉ៅ​ដែល​ដាក់​គ្រឿង​ហើយ ឆា​ត្រឡប់​ចុះឡើង​ឲ្យ​សព្វ​គ្រឿង​ថែម​ទឹក​បន្តិច​ឆា​ឲ្យ​ឆ្អិន​រួច ជាការ​ស្រេច ៕ ប្រភព​: Chahna_mint​