ឆា​ប្រេងខ្យង​ផ្សិត​ម្ជុល​

1130
ចែករម្លែក

+ គ្រឿងផ្សំ​
– ផ្សិត​ម្ជុល ៣​ខាំ​
– បង្គា ២​ខាំ​
– ខ្ទឹមស ២​កំពឹស​
– ម្ទេស ២​គ្រាប់​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ម្រេចម៉ត់ ១/២​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– បង្គា​បកសម្បក​លាង​ទឹក​ឲ្យ​ស្អាត​, លាង​ផ្សិត​ឲ្យ​ស្អាត​ទុក​ឲ្យ​ស្រស់ទឹក​
– ដាក់​ប្រេងឆា​បន្តិច​ក្នុង​ខ្ទះ​ឲ្យ​ក្ដៅ​ល្មម​រួច​ចិញ្ច្រាំ​ខ្ទឹម​រលីង​ឲ្យ​ឈ្ងុយ សឹម​ដាក់​ផ្សិត​ម្ជុលចូលឆាវាឲ្យទន់ ទើបដាក់បង្គា ប្រេងខ្យង ស្ករស និង​ម្រេច​ចូល​ឆា​ឲ្យ​ឆ្អិន​បន្តិច​ហាន់​ម្ទេស និង​ស្លឹក​ខ្ទឹម​ដាក់ចូល​រួច​ជាការ​ស្រេច ៕ ប្រភព​: poiluang_cooking​