ឆា​ប្រេងខ្យង​ម្ទេស​ប្លោក​

438
ចែករម្លែក

+ ​គ្រឿងផ្សំ​
– ​សាច់ជ្រូក​ចិញ្ច្រាំ ៣​ខាំ​
– ​សាច់​ប៉ា​តេ ៣​ខាំ​
– ​ម្ទេស​ប្លោក ១​ផ្លែ​
– ​ផ្សិតចំបើង ១​ខាំ​
– ​ខ្ទឹមក្រហម ២​មើម​
– ​ខ្ទឹមស ៣​កំ​ពិស​
– ​ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ​ទឹកត្រី ១​ស្លាបព្រា​បាយ
– ​ស្ករស ១/២​ស្លាបព្រា​បាយ​
– ​ម្រេច​ម៉ត់ ១​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– ​ម្ទេស​ប្លោក ខ្ទឹមក្រហម​ហាន់​ជា​ចំណិតៗ ហាន់សាច់​ប៉ា​តេ​ជា​បន្ទះ​តូចៗ​ល្មម ផ្សិត​ពុះ​ជា​បួនៗ
– ​ដាក់​រំលីង​ខ្ទឹមស រួច​ដាក់​សាច់ជ្រូក​ចូល​ឆា​ឲ្យ​ស្ងួត​ទឹក​បន្តិច សឹម​ដាក់​ម្ទេស​ប្លោក ខ្ទឹមក្រហម ផ្សិតចំបើង សាច់​ប៉ា​តេ​ឆា​ឲ្យ​ទន់​បន្លែ​បន្តិច​ចាក់ទឹក​ធម្មតា​ចូល​បន្តិច បន្ទាប់មក​ដាក់​ប្រេងខ្យង ទឹកត្រី ស្ករស ឆា​ឲ្យ​ឆ្អិន​សាច់​និង​បន្លែ រោយ​ម្រេច និង​ហាន់​ស្លឹក​ខ្ទឹម​ដាក់​រួច​ជាការ​ស្រេច ៕ ប្រភព​: Ying World Food​