ឆា​ប្រេង​ខ្យង​ម្ទេស​ប្លោក​

1008

+ គ្រឿងផ្សំ​
– សាច់ជ្រូក ៣​ខាំ​
– ម្ទេស​ប្លោក ១​ផ្លែ​
– ខ្ទឹមស ៥​កំពឹស​
– ស្លឹក​ខ្ទឹម​
– ប្រេងខ្យង កន្លះ​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ កន្លះ​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ទឹកត្រី ១​ស្លាបព្រា​កាហ្វេ​
– ម្រេច កន្លះ​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– ហាន់សាច់​ជ្រូក​ធំៗ​ល្មម​, ហាន់​ម្ទេស​ប្លោក​បន្ទះ​ក្រាស់​ល្មម​, ចិញ្ច្រាំ​ខ្ទឹមស និង ហាន់​ស្លឹក​ខ្ទឹម​
– ដាក់​ខ្ទះ​ដាក់​ប្រេងឆា​បន្តិច រួច​ដាក់​រំលីង​ខ្ទឹមស​ឲ្យ​ឈ្ងុយ​សឹម​ដាក់​សាច់ជ្រូក​ចូល​ឆា​ត្រឡប់ ចុះឡើង​បន្តិច បន្ទាប់មក​ដាក់​គ្រឿង​ប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករស និង​ថែម​ទឹក​បន្តិច​ឆា​ឲ្យ​រីង ទឹក​បន្តិច សឹម​ដាក់​ម្ទេស​ប្លោក​ចូល​ឆា​ឲ្យ​ឆ្អិន​សាច់​និង​បន្លែ ដាក់​ស្លឹក​ខ្ទឹម និង​ម្រេច​តាម​ក្រោយ រួច​ជាការ​ស្រេច ៕ ប្រភព​: Ying Worl Food​