ឆា​ផ្កា​ខ្ទឹមបារាំង​

256
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ
– ថ្លើម​ជ្រូក ៣​ខាំ​
– ដើម​និង​ផ្កា​ខ្ទឹមបារាំង ២​ខាំ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ខ្ទឹមស ៤​កំពឹស (​ចិញ្ច្រាំ​)

+ វិធី​ធ្វើ​
– ដាក់​ខ្លាញ់​ក្នុង​ខ្ទះ​ឲ្យ​ក្ដៅ​បន្តិច​សឹម​ដាក់​ខ្ទឹម​ចូល​រលីង​ឲ្យ​ឈ្ងុយ​ខ្ទឹម ដាក់​ថ្លើម​ជ្រូក​ចូល (​ថ្លើម​ហាន់ បន្ទះ​ស្ដើងៗ​ល្មម​) ឆា​ឲ្យ​ឆ្អិន​បន្តិច ដាក់​ដើម​និង​ផ្កា​ខ្ទឹមបារាំង​ចូល (​ហាន់​ប្រវែង​១​ថ្នាំ​ដៃ​) ឆា​ត្រឡប់ ឲ្យ​ឆ្អិន​បន្លែ​បន្តិច រួច​ដាក់​គ្រឿង ប្រេងខ្យង ស្ករស ទឹកស៊ីអ៊ីវ​ចូល​ឆា​ត្រឡប់​ឲ្យ​សព្វ គ្រឿង​រួច ជាការ​ស្រេច ៕ ប្រភព​: Food by Book​