ឆា​ពង​ទាប្រៃ​

965
ចែករម្លែក

+ គ្រឿងផ្សំ​
– ស៊ុត​ប្រៃ ៤​គ្រាប់​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ស្ករស ១/២​ស្លាបព្រា​បាយ​
– ជីរ​ម្រះព្រៅ​
– ខ្ទឹមស ៤​កំពឹស​
– ម្ទេស​ឆ្នាស់ ៣​គ្រាប់​

+ វិធី​ធ្វើ​
– ​ស្ងោរ​ស៊ុត​ឲ្យ​ឆ្អិន​រួច​បកសម្បក​ចេញ​ពុះ​ជា​បួនៗ​ទុក​មួយអន្លើ​
-​ ដាក់​បំពង​ជីរ​ឲ្យ​ស្រួយ​រួច​ស្រង់​ទុក​មួយ​ឡែក​
– ​ដំ​ខ្ទឹម ដំ​ម្ទេស​ឲ្យ​បែក រួច​ដាក់​ប្រេងឆា​ចូល​រំលីង​ក្នុង​ខ្ទះ​ឲ្យ​ឈ្ងុយ បន្ទាប់មក​ដាក់​ប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស កូរ​ឲ្យ​សព្វ​សឹម​ដាក់​ស៊ុត​ចូល​ឆា​ឲ្យ​សព្វ​គ្រឿង​ដួស​ដាក់​ចាន ទើប​រោយ​ជីរ​បំពង​ពីលើ​រួច​ជាការ​ស្រេច ៕ ប្រភព​: Food.barnbarn​