ឆា​ពោះគោ ស្ពៃ​ជូរ​

831
ចែករម្លែក

+ គ្រឿងផ្សំ​
– ពោះគោ (​យក​ស្រទាប់ ១០០ ជាន់​) ៤៨០​ក្រាម​
– ស្ពៃ​ជូរ (​យកតែ​ធាង​) ៨០​ក្រាម​
– ម្ទេស​បូកគោ​ខៀវ ១​ក្រាម​
– ខ្ញី​១​បន្ទះ ខ្ទឹម​សន្លឹក ២​ដើម​
– អំបិល​១​ស្លាបព្រា​កាហ្វេ​
– ខ្ទឹមស ចិញ្ច្រាំ ១​ស្លាបព្រា​កាហ្វេ​
– ស្រា​កន្លះ​ស្លាបព្រា​បាយ និង​ខ្លាញ់ ៣​ស្លាបព្រា​បាយ​។​

+ គ្រឿងផ្សំ​ទឹក​ខាប់​
– អំបិល​
– ស្ករ​
– ទឹកស៊ីអ៊ីវ កន្លះ​ស្លាបព្រា​កាហ្វេ​
– ម្សៅ​ឆា កន្លះ​ស្លាបព្រា​កាហ្វេ​
– ប្រេងល្ង និង ម្រេច​ម៉ដ្ឋ​បន្តិចបន្តួច​
– ​ទឹក ២ ស្លាបព្រា​បាយ​។​

+ វិធី​ធ្វើ​
– លាង​ពោះគោ​ឲ្យ​ស្អាត និង​ហាន់​ជា​ដុំ​ធំៗ ។ ដាក់​ទឹក ៤​កែវ ដាំ​ឲ្យ​ពុះ ដាក់​ខ្ញី​មួយ​បន្ទះ ដើម​ខ្ទឹម អំបិល ១ ស្លាបព្រា​បាយ និង​ចាក់​ពោះគោ​ចូល​ស្រុស ហើយ​ស្រង់​ចេញ​ទុក​ប្រើការ​។​
– ហាន់​ធាង​ស្ពៃ​ជូរ​ជា​បន្ទះ និង​ត្រាំ​ទឹក​មួយសន្ទុះ​ទើប​ស្រង់​ចេញ​។ ខ្វេះ​គ្រាប់​ម្ទេស​ចេញ និង​ហាន់​ជា​ដុំៗ​។ លាង​សៀង​ឲ្យ​ស្អាត​។​
– ​ចាក់​ខ្លាញ់​ចូលក្នុង​ខ្ទះ ដាក់​ខ្ញី និង​ខ្ទឹមស​ចូល​បំពង រួចហើយ​ចាក់​សៀង និង​ស្ពៃ​ជូរ​ចូល​ឆា​។ ជា​ចុងក្រោយ​ចាក់​ពោះគោ ស្រា និង​គ្រឿង​ទឹក​ខាប់ ចូល​ឆា​មួយសន្ទុះ ទើប​ដួស​ដាក់​ចាន ទុក​ជាការ​ស្រេច​៕ ប្រភព​: vareone​