ឆា​មីសួ​

169

+ គ្រឿងផ្សំ​
– សាច់មាន់ 2 ខាំ​
– មីសួ 1 ដុំ​តូច (​ប្រហែល​កន្លះ​ខា​)
– ខ្ទឹមបារាំង 1/4 នៃ​ផ្លែ​
– ខ្ទឹមស 2-3 កំពឹស​
– ស៊ុត 2 គ្រាប់​
– ស្ពៃក្ដោប 1/4 នៃ​ផ្លែ​
– ប៉េងប៉ោះ 1 ផ្លែ​
– ការ៉ុត 1/2 នៃ​ផ្លែ​
– ម្រេចស​ម៉ដ្ឋ 1/4 ស្លាបព្រា​កាហ្វេ​
– ប្រេងខ្យង 1 ស្លាបព្រា​បាយ​
– ទឹកត្រី​ខ្មៅ កន្លះ​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ​កន្លះ​ស្លាបព្រា​បាយ​
– ស្ករស 1 ស្លាបព្រា​កាហ្វេ​កន្លះ​

+ របៀប​ធ្វើ​
– ត្រាំ​មីសួរ​ក្នុង​ទឹក​ឲ្យ​រីក រួច​កាត់​ឲ្យ​ខ្លីៗ ប៉េងប៉ោះ​ហាន់​តូចៗ​យក​គ្រាប់​ចេញ ហាន់​ការ៉ុត និង​ស្ពៃក្ដោប ទុក​មួយអន្លើ​
– សាច់មាន់​ហាន់​ដុំ​តូចៗ រួច​ប្រឡាក់​ជាមួយ​ប្រេងខ្យង​
– ដាក់​ប្រេង​ឆាក​ក្នុង​ខ្ទះ​ឲ្យ​ក្ដៅ​បន្តិច ដាក់​ខ្ទឹមស​ចិញ្ច្រាំ​ចូល និង​ខ្ទឹមបារាំង ឆា​វា​បន្តិច​ដាក់​សាច់មាន់​ចូល ឆា​ត្រឡប់​ចុះឡើង រួច​ដាក់​ប្រេងឆា​បន្តិចទៀត​គោះ​ស៊ុត​ដាក់​ឆា​ឲ្យ​បែក​ស៊ុត រួច​ដាក់​ស្ពៃក្ដោប ការ៉ុត ដាក់​ទឹកត្រី​ខ្មៅ កន្លះ​ស្លាបព្រា​បាយ​ចូល រួច​ឆា​ត្រឡប់​វា​ឲ្យ​ឆ្អិន​បន្តិច ដាក់​មីសួរ​ចូល រួច​ដាក់​ទឹកស៊ីអ៊ីវ ស្ករស ម្រេចស ឆា​ត្រឡប់​វា​ឲ្យ​ចូល​គ្រឿង ដាក់​ប៉េងប៉ោះ និង​ស្លឹក​ខ្ទឹម​តាម​ក្រោយ​ឆា​វា​បន្តិច​រួច​បិទ​ភ្លើងចង្ក្រាន​រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen