ឆា​មឹក​ហឹ​រពង​ទាប្រៃ​

632

+ គ្រឿងផ្សំ​៖
– មឹក ៤​ខាំ​
– ពង​ទាប្រៃ ៣ (​ស្ងោរ​យកតែ​ពង​ក្រហម​)
– ម្ទេស​ឆា ២​ស្លាបព្រា​បាយ​
– ប្រេងឆា ២​ស្លាបព្រា​បាយ​
– ស្ករ ១​ស្លាបព្រា​បាយ​
– ទឹកត្រី កន្លះ​ស្លាបព្រា​បាយ​
– ខ្ទឹមស​ចិញ្ច្រាំ ១​ស្លាបព្រា​បាយ​
– ស្លឹក​ខ្ទឹម​ហាន់​ខ្លី​ល្មម ២​ស្លាបព្រា​បាយ​
– ម្ទេស​ហាន់​សរសៃៗ តាម​ចំណូលចិត្ត​
– ខ្ទឹមបារាំង ហាន់​ចំនិតៗ ១​ផ្លែ​
– ទឹក ២​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​

+​របៀប​ធ្វើ​
– ធ្វើ​មឹក​អោយ​ស្អាត ហាន់​ដូច​រូប​ទុក​មួយអន្លើ ។​
– លាយ​គ្រឿងផ្សំ​ដូចជា ស្ករ ទឹកត្រី ម្ទេស​ឆា ពង​ទាប្រៃ ទឹក និង​ប្រេងខ្យង ចូលគ្នា​អោយ​សព្វ​ល្អ ទុក​មួយអន្លើ ។​
– ដាំ​ខ្ទះ​អោយ​ក្ដៅ ដាក់​ប្រេងឆា ខ្ទឹមស​បំពង​អោយ​ប្រែ​ពណ៌ រួច​ដាក់​មឹក​ចូល​ឆា​បី​បួន​ត្រឡប់ សឹម​ដាក់ គ្រឿងផ្សំ​ចូរ ឆា​អោយ​ជិត​ឆ្អិន ។​
– ដាក់​ខ្ទឹមបារាំង ឆា​អោយ​ឆ្អិន សឹម​បន្ថែម ស្លឹក​ខ្ទឹម និង​ម្ទេស ភ្លក្ស​រសជាតិ​តាម​ចំណូលចិត្ត ជាការ​ស្រេច ៕ ប្រភព​វេ​ប​សាយ​: Cam​