ឆា​ម្រេច​គ្រឿងក្នុង​មាន់​

2935
ចែករម្លែក

+ គ្រឿងផ្សំ​
– ថ្លើម និង​បេះដូង​មាន់ កន្លះ​គីឡូ​
– ម្រេច​ម៉ត់ ១​ស្លាបព្រា​បាយ​
– ម្សៅ​ម្រេច កន្លះ​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ខ្ទឹមស ១០​កំពឹស (​ចិញ្ច្រាំ​)
– ខ្ទឹមស​បំពង ១​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– លាង​ថ្លើម​មាន់ និង​បេះដូង​មាន់ ឲ្យ​ស្អាត​ហាន់​ជា​ដុំ​តូចៗ​ល្មម
– ដាក់​ប្រេងឆា​ក្នុង​ខ្ទះ រលីង​ខ្ទឹមស និង​ម្រេច​ឲ្យ​ឈ្ងុយ សឹម​ដាក់​គ្រឿងក្នុង​មាន់​ចូល​ឆា​ឲ្យ​ឆ្អិន​បន្តិច សឹម​ដាក់​គ្រឿង ប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស ឆា​ឲ្យ​ឆ្អិត​ដាច់ទឹក ដាក់​ខ្ទឹម​បំពង​ចូល ឆា​ត្រឡប់​ឲ្យ សព្វ​រួច​ជាការ​ស្រេច ៕ ប្រភព​: Food by Book​