ឆា​សណ្ដែកបារាំង​

1332
ចែករម្លែក

+ គ្រឿងផ្សំ​
– បង្គា​ស្រស់ ៣​ខាំ​
– បង្គា​ក្រៀម ១​ខាំ​
– សណ្ដែកបារាំង ៣​ខាំ​
– ម្ទេស​អាចម៍សត្វ ៥​គ្រាប់​
– ខ្ទឹមស ៥​កំពឹស​
– ម្សៅដំឡូង​បារាំង ១​ស្លាបព្រា​កាហ្វេ​
– ប្រេងខ្យង ១​ស្លាបព្រា​កាហ្វេ​
– ទឹកស៊ីអ៊ីវ ២​ស្លាបព្រា​កាហ្វេ​
– ស្ករស ១​ស្លាបព្រា​កាហ្វេ​
– ទឹក​ធម្មតា ១​ស្លាបព្រា​បាយ​
– ម្ទេស​ហ៊ុយ ១​ស្លាបព្រា​កាហ្វេ​
– ប្រេងល្ង ២​ស្លាបព្រា​កាហ្វេ​
– ម្រេច​ម៉ត់​

+ វិធី​ធ្វើ​
– លាយ​ម្សៅ​ដំឡូងបារាំង ប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស ម្ទេស​ឆា និង​ដាក់​ទឹក​ធម្មតា​ចូល​បន្តិច រួច​កូរ​ឲ្យ​សព្វ​
– ចិញ្ច្រាំ​ខ្ទឹម និង​ដំ​ម្ទេស​អាចម៍សត្វ​ឲ្យ​បែកៗ ដាក់​រំលីង​ក្នុង​ខ្ទះ​រួច​ដាក់​បង្គា​ក្រៀម​ចូល​រំលីង​ឲ្យ ឈ្ងុយ សឹម​ដាក់​សណ្ដែកបារាំង (​ហាន់​ជា​ពីរៗ​) ចូល​ឆា​វា​ឲ្យ​ទន់​បន្លែ​បន្តិច សឹម​ដាក់ បង្គា (​កាត់​ប្រ​មុយ​ចេញ​) ចូល​រួច​រោយ​ម្រេច​បន្តិច បន្ទាប់មក​ដាក់​ទឹក​ប្រេងខ្យង​ដែល​លាយ​ខាងលើ រួច​នោះ​ចាក់​ចូល​ឆា​ត្រឡប់​ចុះឡើង​ឲ្យ​សព្វ រួច​បន្ថែម​ទឹកស៊ីអ៊ីវ​បន្តិច និង​ប្រេងល្ង​បន្តិច ឆា​ឲ្យ​ឆ្អិន​បន្លែ​រួច​ជាការ​ស្រេច ៕ ប្រភព​: Nuttocook​