ឆា​សណ្ដែកបារាំង​

2446

+ គ្រឿងផ្សំ​
– សាច់មាន់ ៣​ខាំ​
– ខ្ទឹមបារាំង ១​ចំហៀង​មើម​
– សណ្ដែកបារាំង ២​ខាំ​
– ការ៉ុត ១​មើម​តូច​ល្មម​
– ទឹកស៊ីអ៊ីវ ២​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ខ្ទឹមស ៤​កំពឹស​

+ វិធី​ធ្វើ​
– ដាក់​ប្រេងឆា​ឲ្យ​ក្ដៅ​បន្តិច រលីង​ខ្ទឹម សឹម​ដាក់​ខ្ទឹមបារាំង ការ៉ុត​(​ហាន់​ល្អិតៗ​) ឆា​ឲ្យ​ទន់​បន្លែ​បន្តិច​សឹម​ហាន់ សាច់មាន់​ដាក់ចូល​ឆា​ឲ្យ​ឆ្អិន​សាច់មាន់ បន្ទាប់​ដាក់ សណ្ដែកបារាំង​ចូល (​ស្រុះ​ឲ្យ​ឆ្អិន​សឹម​យកមក​ឆា​) បន្ទាប់មក​ដាក់​គ្រឿង ទឹក​ស៊ី​អី​វ ប្រេងខ្យង ឆា​ត្រឡប់​ចុះឡើង​ឲ្យ​ឆ្អិន​រួច​ជាការ​ស្រេច ៕ ប្រភព​: Poiluang Cooking​