ឆា​សាច់គោ​ម្រះព្រៅ​

629
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់គោ ៤​ខាំ​
– ខ្ទឹមស ៥​កំពឹស​
– ម្ទេស​ក្រៀម ៤​គ្រាប់​
– ទឹកត្រី ២​ស្លាបព្រា​កាហ្វេ​
– ប្រេងខ្យង​
– ស្ករស​
– ជី​ម្រះព្រៅ​

+ វិធី​ធ្វើ​
– ចិញ្ច្រាំ​សាច់គោ​ឲ្យ​ម៉ត់​, ចិញ្ច្រាំ​ខ្ទឹម​និង​ម្ទេស​
– ដាក់​ខ្ទះ និង​ដាក់​ប្រេងឆា​រលីង​ខ្ទឹម​និង​ម្ទេស បន្ទាប់មក​ដាក់​សាច់គោ​ចូល​ឆា​ឲ្យ​ឆ្អិន​បន្តិច​សឹម​ដាក់ គ្រឿង​ប្រេងខ្យង ស្ករស ទឹកត្រី និង​ចាក់ទឹក​ធម្មតា​ចូល​បន្តិច​រួច​ឆា​ត្រឡប់​ចុះឡើង​ឲ្យ​សព្វ​គ្រឿង ដាក់​ជី​ម្រះព្រៅ​ចូល​រួច​ជាការ​ស្រេច ៕ ប្រភព​: Ying World Food​