ឆា​សាច់មាន់​ម្សៅពោត​

467
ចែករម្លែក

​+ គ្រឿងផ្សំ​
– ​សាច់មាន់ ៤​ខាំ​
– ​ម្សៅ​ស៊ុប​ខ្នរ ១​ស្លាបព្រា​បាយ​
– ​ខ្ទឹមស ៥​កំ​ពេ​ស​
– ​ទឹកស៊ីអ៊ីវ​ខាប់ ១/២​ស្លាបព្រា​បាយ​
– ​ប្រេងល្ង​
– ​ម្សៅពោត ១/២​ស្លាបព្រា​បាយ​
– ​អំបិល ១/៣​ស្លាបព្រា​កាហ្វេ​
– ​ស្ករស ១/២​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– ​ដំបូង​ដាក់​រំលីង​ខ្ទឹម​ឲ្យ​ឈ្ងុយ រួច​ហាន់​សាច់មាន់​ដាក់ចូល​ឆា​ត្រឡប់​ចុះឡើង បន្តិច​ទើប​ដាក់​គ្រឿង ប្រេងល្ង ទឹកស៊ីអ៊ីវ អំបិល ស្ករស បន្ទាប់មក​ចាក់ទឹក​ធ​ម្ម​តា​ចូល​១ ចានចង្កឹះ​ទុក​ឲ្យ​ពុះ សឹម​លាយ​ម្សៅពោត​ជាមួយ​ទឹក​បន្តិច​កូរ​ឲ្យ​សព្វ​រួច​ចាក់​ចូល​ឆា ត្រឡប់​ឲ្យ​សព្វ ពេល​ឆ្អិន​ដួស​ដាក់​ចាន ហាន់​ម្ទេស និង​ស្លឹក​ខ្ទឹម​ដាក់​រួច​ជាការ​ស្រេច ៕ ប្រភព​: Food.barnbarn​