ឆា​សាច់មាន់ គ្រាប់ស្វាយចន្ទី

2823
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​
– មាន់
– ម្ទេស
– ខ្ទឹមបារាំង
– ដើម​ខ្ទឹម 2-3​ដើម​
– គ្រាប់ស្វាយចន្ទី
– ខ្ទឹមស 5 កំ​ពិស​
– ប្រេងឆា 1/2 ស្លាបព្រា​កាហ្វេ​
– ប្រេងខ្យង 1/2 ស្លាបព្រា​កាហ្វេ​
– ម្ទេស​ក្រៀម​គ្រាប់​ធំ 2​ផ្លែ

+ ​វិធី​ធ្វើ​
– សាច់មាន់​ហាន់​ជា​ដុំៗ ១​ចានចង្កឹះ , ខ្ទឹមបារាំង​ហាន់​ជា​ចម្រៀកៗ ១/៤​ពែង គ្រាប់ស្វាយចន្ទី​លីង ១/៤​ពែង , ខ្ទឹមស​ច​ញ្ច្រាំ , ដើម​ខ្ទឹម ហាន់​ជា​កង់់ៗ​, ម្ទេស​ក្រៀម​គ្រាប់​ធំ លីង ហាន់​ជា​កង់​តូចៗ
– ដាក់​ខ្ទះ​អោយ​ក្តៅ ដាក់​ប្រេងឆា​បន្តិច រួច​យក​ខ្ទឹមស មក​ឆា​អោយ​ឈ្ងុយ​ទើប ដាក់​សាច់មាន់​ឆា​អោយ​ឆ្អិន​
– ដាក់​ខ្ទឹមបារាំង​ឆា​ល្មម​ឆ្អិន (​ដាក់​ទឹកស៊ីអ៊ីវ បន្ថែម​រសជាតិ​)​ប្រេងខ្យង ឆា​ច្របល់ ជាមួយគ្នា​
– ដាក់​គ្រាប់ស្វាយចន្ទី ម្ទេស​លីង ដើម​ខ្ទឹម ឆា​ចូលគ្នា ប្រសិនបើ​ស្ងួត ដាក់​ទឹក​បន្តិច ដួស​ដាក់​ចាន រួច​រោយ​ពីលើ​ដោយ​ម្ទេស​លីង រួច​ជាការ​ស្រេច ៕ ប្រភព​: phnompenhrecipe.com​

#