ឆា​ស្ពៃ​គីម​ឈី​សាច់​បី​ជាន់​

2402
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– គីម​ឈី ២​ខាំ​
– សាច់ជ្រូក​បី​ជាន់ ៤​ខាំ​
– ខ្ទឹមក្រហម ១​មើម​
– ផ្សិត​ខ្មៅ ១​ខាំ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១/២​ស្លាបព្រា​បាយ​
– ប្រេងល្ង ១​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– ហាន់សាច់​បី​ជាន់​ជា​បន្ទះៗ ដាក់​ដាំ​ប្រេងឆា​ក្នុង​ខ្ទះ​ឲ្យ​ក្ដៅ​បន្តិច សឹម​ហាន់​ខ្ទឹមក្រហម​ដាក់ចូល រួច​ដាក់​សាច់ជ្រូក​ឆា​ឲ្យ​ដាច់ទឹក​បន្តិច ដាក់​គីម​ឈី ផ្សិត ប្រេងខ្យង ទឹកស៊ីអ៊ីវ និង​ប្រេ​ល្ង​ចូល​ឆា​ត្រឡប់​ចុះឡើង​ឲ្យ​រីង​ទឹក​បន្តិច ហាន់​ស្លឹក​ខ្ទឹម​ដាក់​រួច​ជាការ​ស្រេច ៕ ប្រភព​: Ying World Food