ឆា​ស្ពៃ​ជូរ​

3238
ចែករម្លែក

+ គ្រឿងផ្សំ​
– ស្ពៃ​ជូរ​៣​ខាំ​
– ស៊ុត ៤​គ្រាប់​
– ស្ករត្នោត កន្លះ​ស្លាបព្រា​បាយ​
– ម្សៅ​ស៊ុប​ខ្នរ ១​ស្លាបព្រា​កាហ្វេ​
– ខ្ទឹមស ៤​កំពឹស​

+ វិធី​ធ្វើ​
– យក​ស្ពៃ​ជូរ​លាង​ទឹក​ហាន់​ល្អិតៗ​, ចិញ្ច្រាំ​ខ្ទឹមស​, ដាក់​ខ្ទះ​ចាក់​ប្រេងឆា​ឲ្យ​ក្ដៅ​បន្តិច សឹម​ដាក់ រលីង​ខ្ទឹមស រួច​ចាក់​ស្ពៃ​ជូរ​ចូល និង​ដាក់​គ្រឿង​ស្ករត្នោត និង​ម្សៅ​ស៊ុប​ចូល​ឆា​ត្រឡប់​ចុះឡើង​ឲ្យ សព្វ​គ្រឿង​ទើប​គោះ​ស៊ុត​ដាក់​ឆា​ឲ្យ​ឆ្អិន​ស៊ុត​រួច​ជាការ​ស្រេច ៕ ប្រភព​: Food By Book​