ឆា​ឡុកឡាក់​សាច់គោ​

480

+ គ្រឿងផ្សំ​
– សាច់គោ យក​សាច់​ផ្អែម​
– ពង​ទា​
– ស្ពៃ​ក្រ​ញ៉ា​ញ់ ឬ សាឡាដ​
– ប៉េងប៉ោះ
– ដំឡូងបារាំង​
– ខ្ទឹមបារាំង​
– ស្លឹក​ខ្ទឹម​
– ខ្ទឹមស​
– ប្រេងខ្យង​
– ស្ករស​
– ម្សៅ​ស៊ុប​
– ម្សៅ​ឆា​
– ប្រេងឆា​
– ទឹកត្រី​
– ប៊ីចេង​បន្តិច (​ដាក់​ក៏បាន អត់​ក៏បាន​)
– ទឹកអំបិល​ម្រេច​ក្រូចឆ្មា​(​អំបិល ស្ករស ម្រេច ក្រូចឆ្មា​)

+ វិធី​ធ្វើ​
– មុនដំបូង​ត្រូវ​ហាន់សាច់​គោ​ជា​ដុំ​បួន​ជ្រុង​តូចៗ បន្ទាប់មក​យក​សាច់​ដែរ​ហាន់​ហើយ​យកមក​ប្រឡាក់​ជាមួយ ម្សៅ​ស៊ុប ទុក​មួយអន្លើរ​សិន ។
– យក បន្លែ​ទាំងអស់​មក​ហាន់​តំរៀប​លើ​ចាន​ដូន​ក្នុង​រូប ឬ​តាម​ការចង់បាន​របស់​លោកអ្នក បន្ទាប់មកទៀត យក​ដំឡូងបារាំង​ដែរ​កាត់​ជា​ដុំ​តូច​នោះមក​បំពង​អោយ​ស្រួយ​សិន ហើយ​ពង​ទា​ក៏​យកមក​ចៀន​ផង ដែរ ។
– លុះ​រួចរាល់​ហើយ​ត្រូវយក​ខ្ទឹមស យកមក​ចិញ្ច្រាំ​ម​ម៉ត់​មក​បំពង​អោយ​ឡើង​ក្រហម​ឆ្ងុយ ទើប​ដាក់​សាច់ គោ​ចូល ដោយ​ឆា​ចុះឡើង​បន្តិច​ហើយ​សឹម​ដាក់ ស្ករស ប្រេងខ្យង ទឹកត្រី​ចូល រងចាំ​សាច់​រាង​ឆ្អិន និង​ចូលជាតិ​សិន ប៉ុន្តែ​កុំអោយ​ឆ្អិន​យូរពេក សាច់គោ​អាច​និង​ស្វិត ត្រូវ​ភ្លក់​មើលថា​រសជាតិ​ល្មម​ឬ​នៅ ពេល​ល្មម​ហើយ ។​
– ត្រូវយក​ម្សៅ​ឆា​មក​លាយ​ជាមួយ​ទឹក​ប្រហែល​កន្លះ​កូនចាន​ដោយ​ចាក់ទឹក​ល្បាយ​នោះ​ចូល​ចុងក្រោយ​គេ បង់​ស្លឹក​ខ្ទឹម​ចូល​ហើយ​ដួស​ដាក់​លើ​ចាន​បន្លែ​ដែរ​រៀប​ទុក​ជាការ​ស្រេច ។
– ញ៉ាំ​ជាមួយ​ទឹកជ្រលក់​អំបិលម្រេច​ក្រូចឆ្មា ៕ ប្រភព​: Monika White​