ឆា​​គ្រុំ​

875
ចែករម្លែក

+ គ្រឿងផ្សំ​
– គ្រុំ (​យកតែ​សាច់​កន្លះ​គីឡូ​)
– ខ្ទឹមស ៧ កំពឹស​
– ម្ទេស ៥​គ្រាប់​
– ប្រេងខ្យង ១ ស្លាបព្រា​បាយ​
– ទឹកត្រី កន្លះ​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​កាហ្វេ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ម្រេចស បន្តិច​
– ជី​ក្រហម​

+ វិធី​ធ្វើ​
– បុក​ខ្ទឹមស និង​ម្ទេស​ឲ្យ​ម៉ដ្ឋ ដាក់​ខ្ទះ​ដាក់​ប្រេងឆា​ដាំ​ឲ្យ​ក្ដៅ​បន្តិច សឹម​ដាក់​ខ្ទឹ​ស និង​ម្ទេស​បុក​ចូល រលីង​ឲ្យ​ឈ្ងុយ​បន្តិច សឹម​ចាក់​សាច់​គ្រុំ​ចូល
– បន្ទាប់មក ដាក់​គ្រឿង ប្រេងខ្យង ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ម្រេចស ឆា​វា​ឲ្យ​ចូល​គ្រឿង ដាក់​ជីចូលឆាត្រឡប់បន្តិចរួច​ជាការ​ស្រេច ៕