ឆា មឹក​ដៃ​វែង​

588

+ គ្រឿងផ្សំ​៖
– មឹក កន្លះ​គីឡូ
– គល់​ជី​វ៉ាន់ស៊ុយ ៣-៤​ដើម​
– ខ្ទឹមស ២​ដុំ
– ម្ទេស
– គល់​ស្លឹកគ្រៃ ២​ដើម
– ទឹកក្រូច​ឆ្មា ២​ស្លាបព្រា
– ប្រេងឆា​២​ស្លាបព្រា
– ស្ពៃចង្កឹះ ២-៣ គុម្ព​

+ វិធី​ធ្វើ​៖
– ហាន់​មឹក កាត់​ក្បាល​ហាន់​ដុំៗ រួចហើយ ព្រ​លាត់​យក​ភ្នែក​ចេញ លាង​ទឹក​ត្រជាក់​អោយ​ស្អាត ដាក់​ក​ញ្រែ្ផ​ង​អោយ​ស្ងួត​ទឹក ។​
– យក​ចាន​ធំ​ដាក់​មឹក​ហាន់​រួច គល់​ជី​វ៉ាន់ស៊ុយ ,​ខ្ទឹមស , ម្ទេស​, ច​ញ្ផ្រាំ​អោយ​ល្អិត​-​គល់​ស្លឹកគ្រៃ​ហាន់ ហើយ​បុក​អោយ​ម៉ត់ ទឹកក្រូច​ឆ្មា ចាក់​ច្របល់​ចូលគ្នា​អោយ​សព្វ​គ្រប​ទុក​២​ម៉ោង​៕
– ដាំ​ខ្ទះ​អោយ​ក្តៅ​ខ្លាំង រួចហើយ​ចាក់​ប្រេងឆា​១​ស្លាបព្រា​គ្រលែង​អោយ​សព្វ​ដាក់​ស្ពៃចង្កឹះ​ដែល​លាង ស្រស់ទឹក​រួច ជាមួយ​ទឹក​ស៊ុប​១​ឬ​២ ស្លាបព្រា ហើយ​គ្រប​ទុក​មួយ​ភ្លែត ចាក់​ដាក់​ចាន បំរុង​ដាក់​មឹក ពីលើ​។​
– ដាំ​ខ្ទះ​អោយ​ក្តៅ​ថែមទៀត ចាក់​ប្រេងឆា​បន្ថែម ១​ស្លាបព្រា​ទៀត រួចហើយ​កម្លោច​ខ្ទឹមស អោយ​ឈ្ងុយ​ល្អ ហើយ​ឆា​មឹក​ដែល លាយ​ទុក​ស្រាប់ ក្នុង​កំដៅភ្លើង​ក្តៅ​ខ្លាំង រហូតដល់​ឆ្អិន​ល្មម​ជាការ​ស្រេច ៕ ប្រភព​: itcambo.com