ឆិល ពេជ្រ​ពណ្ណរាយ អ្នករាំ​ដ៏​ចំណាន​នៅ​គ្រប់​ទូរទស្សន៍​បើក​ក្រុមហ៊ុន​ខ្លួន​

448
ចែករម្លែក

ភ្នំពេញៈ អ្នកនាង ឆិល ពេជ្រ​ពណ្ណរាយ ហៅ “​ស្រី​ពេជ្រ​” អ្នករាំ​ពូកែ​និង​មេក្រុម​អ្នករាំ ដ៏​ល្បី​ស្ទើរតែ​គ្រប់​ទូរទស្សន៍​នោះ​សម្ងំ​បើក​ក្រុមហ៊ុន​ផលិតផល​ថែ​សម្រស់​ពី​ប្រទេសថៃ​។​

​កាលពី​ថ្ងៃទី​៤ កក្កដា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល ស្រី​ពេជ្រ​បានរៀបចំ​ពិធី ធំ​ជា​ផ្លូវការ​ប្រកាស​ក្រុមហ៊ុន​របស់​នាង​មានឈ្មោះ “​ល្អ​ពិត ពេជ្រចរណៃ ខូ​អិ​ល​ធី​ឌី​” ។

​អ្នកនាង ឆិល ពេជ្រ​ពណ្ណរាយ ជា​អតីត​អ្នករាំ​អម​ឆាក​ប្រចាំ​នៅ​ប៉ុស្តិ៍​លេខ ៣ ,​ប៉ុស្តិ៍​បាយ័ន និង​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​កាលពីមុន បាន​ថ្លែង​ក្នុង​ពិធីក​សម្ពោធ​ជា​ផ្លូវការ​ពេលនោះ ឱ្យដឹងថា នាង​ជា​ស្ថាបនិក ក្រុមហ៊ុន ល្អ​ពិត ពេជ្រចរណៃ​ខូ​អិ​ល​ធី​ឌី​មើលឃើញ​ទីផ្សារ ស្រុក​ខ្មែរ​មាន​តម្រូវការ​ខ្ពស់ និង ទូលំទូលាយ ជាហេតុ​ដែល​នាង​សម្រេចចិត្ត​បោះទុន បើក​ក្រុមហ៊ុន​មួយ​យក​ផលិតផល​នេះ​មក​ដាក់លក់​។

​អ្នកនាង ស្រី​ពេជ្រ បាន​បង្ហើប​ឱ្យដឹងថា ទម្រាំ​បានមក​ដល់​មានជីវិត​ធូរធារ​គ្រាន់បើ ជាង​មុននេះ​នាង​ខំតស៊ូ​នឹង​ការងារ​ក្នុង​វិស័យ​សិល្បៈ​រាប់សិប​ឆ្នាំ​មកហើយ​តាំងនៅ​ក្មេង​រហូត​មានគ្រួសារ មាន​ប្តី​មានកូន​។ នាង​អត់ធ្មត់​ណាស់ សន្សំ​លុយកាក់​ណាស់​ទើប គិត​រឿង​រកស៊ី​។ មកដល់​ថ្ងៃនេះ នាង​ខំអត់​ខំ​សន្សំ​លុយ​ទើប​សម្រេច​បំណង​បើក របរ​មួយ​ជា​របស់​ខ្លួនឯង​៕ ដោយៈ បូ​រិ​ន​