ឆុង​ទឹកដោះគោ​បែបនេះ​ឲ្យ​កូន ទើប​មិន​បំផ្លាញ​សុខភាព​កូន​

643
ចែករម្លែក

​ការ​ឆុង​ទឹកដោះគោ​មើលទៅ​មាន​ភាពងាយស្រួល ប៉ុន្តែ​តាមពិតទៅ​វា​មាន​ចំណុច​ជាច្រើន ដែល​អ្នក​ត្រូវតែ​កត់សម្គាល់ ព្រោះ​បើ​អ្នក​មិន​ប្រយ័ត្ន​នោះ​កូន​នឹង​អាចមាន​គ្រោះថ្នាក់បាន​ក្រោយ​ពេលដែល​បៅ​រួច​។ តើ​មាន​របៀប​ដូចម្តេច​ខ្លះទៅ​?

​សីតុណ្ហភាព​

​ឆ្លងកាត់​តាម​អង្គការ​WTO​បានឱ្យដឹងថា ត្រូវតែ​ប្រើ​ទឹក​ដែលមាន​សីតុណ្ហភាព​ចាប់ពី ៧០​អង្សា​សេ​ឡើងលើ​(​ទឹក​ដែល​ដាំ​ពុះ​រួច​)​ដើម្បី​ឆុង​ឱ្យ​កូន ទើប​វា​មិន​ធ្វើឱ្យ​ពោះវៀនកូន​មាន​ជំងឺឆ្លង ​ម្យ៉ាងទៀត​វា​ថែមទាំង​អាច​រក្សា​សារធាតុចិញ្ចឹម​ដែលមាន​ក្នុង​ទឹកដោះគោ​បាន ប៉ុន្តែ​៧០​អង្សា​សេ​បើ​និយាយ​ចំពោះ​កុមារ​ដែលមាន​អាយុ​ក្រោម​មួយឆ្នាំ គឺ​វា​ក្តៅ​ពេក ដូចនេះ​អ្នក​អាច​ទុកដ​ល់វា​ត្រឹម​៣០​ទៅ​៤០​អង្សា​សេ រួច​សាក​លើ​ដៃ​អ្នក​សិនទើប​ឱ្យ​កូនបៅ​។​

​ម្សៅ​ទឹកដោះគោ​

​នៅពេលដែល​អ្នក​ឆុង​ឱ្យ​កូនបៅ អ្នក​ត្រូវតែ​អាន​សេ​ក្តី​ណែនាំ​ដែលមាន​លើ​កំប៉ុង ឱ្យបាន​ល្អិតល្អន់​ជាមុនសិន ហើយ​ពេលដែល​ឆុង​ត្រូវតែ​ដាក់​ទឹក​មុន​ ទើប​ឆុង​ចេញមកមិនមាន​លក្ខណៈ​ខាប់​ពេក ដែល​អាចធ្វើឱ្យ​កូន​រាក​បាន​។​

​ទឹក​

​នៅពេលដែល​អ្នក​ប្រើ​ទឹក​ទៅ​ដាំ​ដើម្បី​ឆុង​ឱ្យ​កូន អ្នក​ត្រូវតែ​យក​វា​ទៅ​ច្រោះ​ឱ្យ​ស្អាត សិន ព្រោះ​ទឹក​ទាំងនោះ​តែងតែមាន​មេរោគ ទោះបីជា​គេ​ច្រោះ​រួចមកហើយ ប៉ុន្តែ​អ្នកត្រូវតែ​ច្រោះ​ម្តងទៀត​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​កូន​ពេលដែល​យកមកប្រើ​ប្រាស់​។​

​វិធី​ក្រឡុក​

​នៅពេលដែល​អ្នក​ដាក់​ទឹក និង​ម្សៅ​ទឹកដោះគោ​រួច អ្នក​ត្រូវតែ​បង្វិល​ទៅ​ស្តាំ និង​ឆ្វេង ហើយ​បង្វិល​មួយ​ជុំ ដោយ​មិនត្រូវ​ប្រើ​វិធី​ក្រឡុក​ចុះឡើង​នោះទេ ព្រោះ​វា​អាច​ចេញពពុះ​ច្រើន ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ខ្លាំងណាស់​ក្រោយ​ពេល​ដែល​បៅ​រួច​៕
​ដោយៈ health.com.kh /Ha