ឆេងម៉េងឆ្នាំនេះថយចុះប្រមាណ ៣០ភាគរយ

136
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ឆ្នាំនេះចិនកាត់ខ្មែរភាគច្រើនដែលមានផ្នូរដូនតា ម៉ាកុងធ្លាប់ជាប្រពៃណីសែនផ្នូរពេញព្រៃ តែឆ្នាំនេះខ្មែរកាត់ចិនឬអ្នក សែស្រឡាយចិនប្រហែលជាមិនបានសែនផ្នូរយ៉ាងគគ្រឹកគ្រេងដូចឆ្នាំមុនៗទៀតទេ។

លោក ស៊្រុន ពៅ ជាខ្មែរកាត់ចិនផងនិងជាប្រធានសមាគមអ្នកចិញ្ចឹមសត្វ​កម្ពុជាផង​បានឲ្យដឹងថា យើងធ្លាប់តែសែនផ្នូរ ដឹកជ្រូកខ្វៃយកទៅសែនកុងម៉ា​តាមផ្នូរនៅតាមស្រុកកំណើត ឆ្នាំនេះបានថយចុះពី៣០ទៅ៤០ភាគរយ។ដោយសារតែមានជំងឺរាតត្បាតកូរ៉ូណាបោកបក់ពេញផ្ទៃប្រទេស។ដូច្នេះ​កុងម៉ាឆ្នាំនេះកុំដាក់ទោសកំហុសដល់កូនចៅអី។ចាំឆ្នាំក្រោយៗទៀត​អាចធ្វើបានតាមលទ្ធិភាព។ចំណែកជ្រូកខ្វៃជាប្រពៃណីមិនអាចខ្វះបានដល់ការ​សែនផ្នូរសម្រាប់អ្នកមានលុយច្រើន ឆ្នាំនេះក៏មានការធ្វើថយចុះដែរ។

លោកពៅ បានលើកឡើងថា​យើងអាចសែននៅផ្ទះជំនួសឲ្យទៅសែន​ដល់ផ្នូរ​បាន។មិនខុសប្រពៃណីអីទេ។ចំណែកគេមានលទ្ធភាពគេនៅតែទៅសែន​ដល់ផ្នូរអ៊ីចឹង។

ឆេងម៉េងវាជាប្រពៃណីសែនផ្នូររបស់ជនជាតិចិន ខ្មែរកាត់ចិននិងមានខ្មែរខ្លះ​មានញាតិសណ្តានជាប់បងប្អូនកាត់ចិនខ្លះៗមិនអាចខ្វះបាន។ជាជំនឿគឺបាននឹកគុណដល់ឱពុក ម្តាយ ដូនតាដែលស្លាប់ទៅពេលយកម្ហូប​អាហារ នំ ចំណីល្អៗសែនដល់ផ្នូរពួកគាត់ ពិសេសជ្រូកខ្វៃនឹងទទួលបានបុណ្យ រកស៊ីមានបានសម្រាប់ឆ្នាំក្រោយៗទៀត។អ៊ីចឹងបានជាចិនអ្នក មានៗខ្លះយកម្ហូបអាហារភេសជ្ជៈ ជ្រូកខ្វៃជាច្រើនសែននៅមុខផ្នូរពេញៗផ្នូរ។គេអនុវត្តបែបនេះចង់បង្ហាញថាគេរកស៊ីមានបាន ហ៊ឺហា​មានបុណ្យស័កិ្តខ្ពង់ខ្ពស់គឺដោយសារកុងម៉ាបានជួយពួកគេនិងក្រុមគ្រួសារគេ៕/B/Ha