ឆេះម៉ាស៊ីនភ្លើងក្នុងភោជនីយ៍អាប៉ូឡូប្លាហ្សា បង្ករឲ្យមានការភ្ញាក់ផ្អើល

722
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ កាលពីវេលាម៉ោង២០និង២០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបរិវេនភោជនីយ៍ដ្ឋាន អាប៉ូឡូប្លាហ្សាអាគារA ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីការឆេះម៉ាស៊ីនភ្លើងយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យភ្ញៀវដែលចូលរួមមង្គលការនៅទីនោះ ភ័យស្លន់ស្លោរ រត់ជាន់ជើងគ្នា ប៉ុន្តែសំណាងល្អ ដែលភ្លើងមិនឆេះឆ្លងឬរាលដាលចូលដល់ក្នុងហាង ដែលភ្ញៀវកំពុងចូលហូប និងមិនមានអ្នករងរបួសនោះឡើយ។ អគ្គិភ័យនេះដែរក៏បានរលត់ទៅវិញនៅម៉ោង​២១និង៣០នាទី ដោយប្រើរថយន្តពន្លត់អគ្គិភ័យ អស់ចំនួន១៤គ្រឿង ។

លោកឧត្តមសេនីយ៍ ភឹង សម្បត្តិ ស្នងការរង ទទួលការិយាល័យ បង្កា ពន្លត់ និងសង្គ្រោះនៃស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា នៅក្នុងភោជនីយដ្ឋាន អាប៉ូឡូប្លាស្សា អាគារA ខណៈពេលនោះភ្លើងឆេះម៉ាស៊ីនភ្លើងយ៉ាងសន្ធោសន្ធៅ ហើយមានកម្មវិធីរៀបមង្គលការ ខណះពេលភ្ញៀវកំពុងតែមកចូលរួមកម្មវិធី ក៏ស្រាប់តែប្រព័ន្ធភ្លើងក្នុងហាងមានបញ្ហារអាក់រអួល ហើយម្ចាស់ហាងបានដើរទៅរោងម៉ាស៊ីនភ្លើង ក្បែរអគារA​ក៏ឃើញមានភ្លើងឆេះចេញពីបំពង់ស៊ីម៉ាំងម៉ាស៊ីនហើយក៏កើតជាអណ្តាតភ្លើងឆេះសន្ធោសន្ធៅទើបម្ចាស់ហាងបានទូរស័ព្ទទាក់ទងមកសមត្ថកិច្ច ដើម្បីសុំឱ្យរថយន្តបន្លត់អគ្គិភ័យមកអន្តរាគមន៍ជួយពន្លត់តែម្តងទៅ។

លោកបានបញ្ជាក់ថា ម្ចាស់ហាង អាប៉ូឡូប្លាស្សា ឈ្មោះសាំង សុខឈៀង ភេទប្រុស អាយុ​៧៧ឆ្នាំ មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។ សម្ភារៈដែលខូច​ខាតរួមមាន៖ -ម៉ាស៊ីនភ្លើង ខ្នាតធំតម្លៃប្រហែល៣៨០០០ដុល្លា។ -ម៉ាស៊ីនភ្លើងខ្នាតតូច តម្លៃប្រហែល២០០០០ដុល្លា។-ប៉ារ៉ែតកាច់ផ្លាស់ប្តូរភ្លើងចំនួន០៥គ្រាប់០១គ្រាប់តម្លៃ៥០០ដុល្លា។ -ម៉ាស៊ូតចំនួន១០០០លីត្រ។-ម៉ូតូរឺម៉ក់ចំនួន០១តម្លៃប្រហែល៣០០០ដុល្លា រួមទាំងសម្ភារះមួយចំនួនទៀត។

លោកបានបន្តថា អគ្គីភ័យនេះបានប្រើរថយន្តពន្លត់អគ្គិភ័យ អស់ចំនួន១៤គ្រឿងរួមមាន ៖ រថយន្តស្នងការនគរបាលខេត្តសៀមរាបចំនួន៥គ្រឿង ដោយប្រើទឹកអស់៧ឡាន រថយន្តអាវុធហត្ថខេត្តសៀមរាបចំនួន៤គ្រឿង ប្រើទឹអស់១១ឡាន រថយន្តរបស់ភូមិវប្បធម៍ខេត្តសៀមរាបចំនួន២គ្រឿងប្រើទឹកអស់៣ឡាន រថយន្តរបស់ព្រលានយន្តហោះខេត្តសៀមរាបចំនួន១គ្រឿង រថយន្តរបស់ការិយាល័យបេតិកភ័ណ្ឌចំនួន១គ្រឿងប្រើទឹកអស់១ឡាន រថយន្តអធិការស្រុកប្រាសាទបាគងចំនួន១គ្រឿងប្រើទឹកអស់២ឡាន៕B/


#