ឆេះ​ក្លឹប​កម្សាន្ដ​និង​ផ្សារ​ទំនើប​ចិន​ជិត​តោ​ពីរ ក្រុងព្រះសីហនុ​

826
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: នៅ​ម៉ោង​ប្រហែល​១​រសៀល​ថ្ងៃទី ២៩​ខែសីហា​ឆ្នាំ​២០១៨​នេះ មាន​គ្រោះ​អគ្គិភ័យ​មួយ កើតឡើង​ផ្ទៃ​ខាងក្នុង​ក្លឹប​កំសាន្ត និង​ផ្សារ​ទំនើប​ចិន​មួយ​យីហោ ជិន ស៊ី​ង ស្ថិតនៅ​ផ្លូវធំ ជិត​រង្វង់​មូល​តោ​ពីរ ស្ថិតក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​។​

​ក្នុង​ហេតុការណ៍​នេះ មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុ​ស្សណា​ម្នាក់​នោះទេ ដោយ​គ្រាន់តែ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ផងដែរ​។​

​ពេលនេះ​ក្រុម​ពន្លត់​អគ្គិភ័យ​របស់​គណៈបញ្ជាកា​រ​ខេត្ត កំពុង​សង្គ្រោះ ដោយ​ប្រើប្រាស់​រថយន្ត​ទឹក​ច្រើន​គ្រឿង​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​នេះ សង្ស័យ​បណ្តាលមកពី ឆ្លង​ចរន្តអគ្គិសនី​៕ ល​