ឆេះ​ឃ្លាំង​ផ្ទុក​សម្ភារ​:​មួយ​ខ្នង​តម្លៃ​ជិត​៣០​ម៉ឺន​ដុល្លារ​ក្នុង​រោងចក្រ​«​ជូ​ហ៊ួ​យ​»​នៅ​ស្រុក​ជើងព្រៃ​

219
ចែករម្លែក
  • 27
    Shares

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អគ្គិ​ស​ភ័យ​មួយ​ដែល​ផ្តើមចេញពី​ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឲ្យ​ឆាបឆេះ​អគារ​ជាឃ្លាំង​ផ្ទុក​សម្ភារ​:​មួយ​ខ្នង​មានតម្លៃ​ប្រមាណ​ជិត​៣០​ម៉ឺន​ដុល្លារ​អាមេរិក​នៅក្នុង​រោងចក្រ​ផលិត​ស្បែកជើង​ឈ្មោះ​« ជូ​ហ៊ួ​យ​» ស្ថិតក្នុង​ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ​កាលពី​ព្រឹក​ថ្ងៃទី ២៨ មីនាឆ្នាំ​២០១៩ ។​

​លោក​វរសេនីយ៍ត្រី​ស៊ុយ​សំអាត​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ជើងព្រៃ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា ករណី​ភ្លើង​ឆេះ​ខាងលើ​មិនបាន​ប៉ះពាល់​មនុស្ស​នោះទេ គឺ​ភ្លើង​បាន​ចាប់​ឆេះ​នៅ​ម៉ោងជាង ៦ ព្រឹក ជា​ពេលវេលា​ដែល​កម្មករ កម្មការិនី​មិនទាន់បាន​ចូលធ្វើការ​ទេ​។​

​លោក​មេបញ្ជាការ​បាន​ឲ្យ​ដឹង​ទៀតថា អគារ​ដែល​ឆេះ​នោះ​មាន​ទំហំ​ទទឹង ២០ ម៉ែត្រ និង​បណ្តោយ​ប្រវែង​៥០​ម៉ែត្រ​សង់​អំពី​ដែក​គឺជា​អគារ​មួយ​ក្នុងចំណោម​អគារ​ជាច្រើន​ខ្នង​ផ្សេងទៀត​ដែល​ផ្ទុក​សម្ភារ​:​របស់​រោងចក្រ​នេះ​។ ហេតុនេះហើយ​ទើប​កម្លាំងចម្រុះ​បាន​ប្រើប្រាស់ ពេលវេលា​ជាង​បី​ម៉ោង ដោយ​ខាង​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​ចំនួន ៩​គ្រឿង និង​ចំណាយ​ទឹក​អស់​ប្រហែល ៣០ រថយន្ត​។​

​មន្ត្រី​អាវុធហត្ថ​រូបនេះ​បាន​បន្ថែមថា ការខូចខាត​នៅ​ដំណាក់កាល​ដំបូង​នេះ គឺ​អគារ​ជាឃ្លាំង​បាន​ឆេះ​អស់ទាំង​ស្រុង និង​សម្ភារ​:​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជិត ៣០​ម៉ឺន ដុល្លារ​អាមេរិក​។ ក្នុងនោះ​ហេតុការណ៍​អគ្គិ​ស​ភ័យ​នេះ​ទំនងជា​ផ្តើមចេញពី​ការឆ្លង​ចរន្តអគ្គិសនី នៅក្នុង​អគារ​នោះ​តែម្តង​៕S/