ឆេះ​ឃ្លាំង​អេតចាយ​ក្បែរ​របង​គុក​ព្រៃ​ស​ផ្អើល​អ្នកទោស​ភ័យ​ស្លន់ស្លោ​

319
ចែករម្លែក

ដោយ:​ចាន់តូ​/ភ្នំពេញ ​៖ ​ឆេះ​ឃ្លាំង​ស្តុក​អេតចាយ​ក្បែរ​បង​គុក​ព្រៃ​ស​ បង្កឲ្យមាន​ការ​ភ្ញាក់​ដល់​ពលរដ្ឋ​និង​អ្នកទោស​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២៦ ​ខែមករា​ឆ្នាំ​២០១៩​ ស្ថិតនៅ​ចំណុច​ផ្លូវលំ​ភូមិ​គំ​រៀង​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​។​

ប្រភព​ព័ត៌​មាននៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ​អគ្គិភ័យ​ដែល​បាន​ឆេះ​ឃ្លាំង​ស្តុ​ប​អេតចាយ​នេះ​គឺ​ បណ្តាលមកពី​មាន​អ្នក​លួច​ដុត​ស្មៅ​ បណ្តាលឲ្យ​រាលដាល​ដល់​ឃ្លាំង​ស្តុ​ប​អេតចាយ​ ខ​ណៈពេលដែល​ម្ចាស់ផ្ទះ​ចាក់សោរ​ផ្ទះ​ចេញទៅ​ខាងក្រៅ​បាត់​។
​ហេតុ​​ការ​ណ៍ឆាបឆេះ​ឃ្លាំង​ស្តុ​ប​អេតចាយ​ខាងលើនេះ ​មិន​បណ្តាលឲ្យ​ន​ណា​ម្នាក់​រងរបួស​នោះទេ ​គ្រាន់តែ​ខូចខាត​សម្ភា​រៈ​គ្រឿង​ជ័រ​អេតចាយ​មួយចំនួនធំ​។

ក្នុង​ហេតុ​​​នោះ​ក៏មាន​រថយន្ត​ពន្លត់អគ្គិភ័យ​ចនួន​៣​គ្រឿង​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង​ និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក្រុម​ហ៊ុនស្រា​បៀ​កម្ពុជា​ចំនួន​១​គ្រឿង ​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​៣​ឡាន​រលត់ទៅវិញ​ជា​ស្ថាពរ​នៅវេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃ​ដដែល៕B/​