ឆេះ​ដេប៉ូ​ប្រេង​មួយកន្លែង​នៅ​កណ្តាល​ក្រុង​ច្បារមន​

456
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​ ៖​ ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ដេប៉ូ​ប្រេង​មួយកន្លែង ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី​១៤​ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៩​ ស្ថិត​ក្នុងភូមិ​ក្រាំង​ពល​ទេព​ សង្កាត់​រការ​ធំ​ ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​មួយគ្រឿង​ប្រភេទ​១​តោន​សម្រាប់​ដឹក​ប្រេង​របស់​ដេប៉ូ​ប្រេង​អ៊ឹង​ឈុន​ទ្រី​ បាន​ឆ្លង​ចរន្ត​អគ្គិសនី​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​តែម្តង បណ្តាលឲ្យ​ខូចខាត​រថយន្ត​មួយគ្រឿង ប្រេងសាំង៣០​ប៊ីដុង មូលហេតុ​បណ្តាល​មកឆ្លង​ចរន្ត​ឡាន​កូរ៉េ​១​តោន​។​

កា​ជួយ​ពន្លុត​អគ្គិភ័យ​ខាងលើ​ប្រើប្រាស​រថយន្ត៥​គ្រឿង របស់​ស្នងការ​នគរបាល​ខេត្ត​៣​គ្រឿង របស់​ក្រុមហ៊ុន​សូ​គី​មិច​២​គ្រឿង ប្រើ​ទឹក​អស់ ១០​រថយន្ត​ហើយ បាន​រលត់​ទាំង​ស្រុង​នៅ​ម៉ោង ២​និង​២០​នាទី ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​ប្រើប្រាស់​កម្លាំង​ចំនួន សរុប​១០៥​នាក់ នគរបាល​៥៥​នាក់​យោធា​៣២​នាក់ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​
១៨​នាក់​៕​B/