ឆេះ​តូប​លក់​ចាប់ហួយ​នៅ​ស្រុក​មោងឫស្សី ខូចខាត​ជិត​៤​ពាន់​ដុល្លារ តែ​មិនមាន​អ្នករងគ្រោះថ្នាក់​

646
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ម៉ោង​២៤:៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៨ មានការ​ភ្ញាក់ផ្អើល​ដោយមាន​អគ្គិភ័យ​ឆាបឆេះ​តូប​លក់ដូរ​ចាប់ហួយ​មួយកន្លែង នៅ​ចំណុច​ក្រុម​១០​ភូមិ​ជ្រៃ​ជើង ឃុំ​ជ្រៃ ស្រុក​មោងឫស្សី បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​សរុប​ប្រមាណ​៣.៨៥០​ដុល្លារ ប៉ុន្តែ​មិនមាន​អ្នករបួស ឬ​ស្លាប់​នោះទេ​។ ចំពោះ​មូលហេតុ​សមត្ថកិច្ច​បញ្ជា​ក់ថា​បណ្តាលមកពី​ផ្ទុះ​សេ​ខ្សែភ្លើង​។​

​លោក​អនុសេនីយ៍ឯក ម៉ៅ ហ៊​ត មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោងឫស្សី​បានឱ្យដឹងថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​កម្មសិទ្ធិ​របស់​ឈ្មោះ មុត រស្មី ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ​ចាបហួយ រស់នៅ​ភូមិ​ជ្រៃ​ជើង​ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​។ ចំណែក​ទ្រព្យសម្បត្តិ​ដែល​ខូចខាត​រួមមាន​ស្រា​បៀ​៥០​កេស ទឹក​ផ្លែឈើ​១០​កេស ប្រេងសាំង​២​កាន​ស្មើ​៧០​លីត្រ ​បារី​៣០​សុង មី​០៣​កេស គ្រឿង​កាឡៃ គ្រឿងក្រអូប​សាប៊ូ ទូទឹកកក និង​សម្ភារៈ​មួយចំនួនទៀត​សរុប​ជា​ទឹកប្រាក់​ប្រមាណ​៣.៨៥០​ដុល្លារ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​របួស ឬ​ស្លាប់​ដល់​មនុស្ស​ទេ​។ ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​រួច សមត្ថ​មិ​ច្ច​បាន​សន្និដ្ឋានថា មូលហេតុ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕