ឆេះ​បន្ទប់​ក្លឹប​កំសាន្ត​ខារ៉ាអូខេ ហ្កា​ឡាក់​ស៊ី ផ្អើល​ក្រុង​សៀមរាប​

379
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប ៖ ក្លឹប​កំសាន្ត ខារ៉ាអូខេ ហ្កា​ឡាក់​ស៊ី អតីត​ក្លឹប​កំសាន្ត​XO (​អិ​ច​អូ​) ត្រូវបាន​អណ្តាតភ្លើង​វាយប្រហា អោយ​រង​ការខូចខាត​អត់​ពីរ​បន្ទប់​និង​សម្ភារ​:​មួយចំនួន​។​

ហេតុ​ការ​នេះ​កើតឡើង​នៅ​ម៉ោង​១០​និង​៣០​ព្រឹក​ថ្ងៃទី​៣ ​ខែកក្កដា ស្ថិតនៅ​ក្រុមទី​១២ ភូមិ​ដក​ពោធិ៍​សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ​។​

​អធិការនគរបាល​ក្រុង​សៀមរាប លោក​វរសេនីយ៍ ឯក​ណុប សារ៉ាក់ បានអោយដឹងថា ម្ចាស់​ដី​ឈ្មោះ លឹម ជុង ភេទ​ប្រុស អាយុ ៧៨ ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ មុន​កើតហេតុ​បាន​ជួល​ឱ្យឈ្មោះ គួច សេង​ហេង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​រស់នៅ​រាជធានី​ភ្នំពេញ​។​លោក​បន្តថា ហេតុការណ៍​នេះ​បណ្តាលអោយ​រង​ការខូចខាត​: បន្ទប់​ដាក់​សម្ភារៈ​ធ្វើ​អំពី​ថ្ម​ប្រវែង 4×6 ម៉ែត្រ ចំនួន​០២​បន្ទប់​(​ខូចខាត​ទាំងស្រុង​) និង​សម្ភារៈប្រើប្រាស់​មួយចំនួន​។​ក្នុងពេល​កើតហេតុ​សម​ម​ត្ថ​កិច្ច​ជួយ​អន្ត​រាំ​មន៍​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ០៦​គ្រឿង រថយន្ត​ពន្លត់អគ្គីភ័យ​កង​រាជ អាវុធហត្ថ​ខេត្ត​០៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១២​ឡាន រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៤​ឡាន ពន្លត់​ចប់​ជា​ស្ថាប​ពរ​នៅវេលា​ម៉ោង​១៣:០០​នាទី។​

មូលហេតុ​ បណ្ដាលមកពី​ឆេះ​ឌីស្សង់ទ័រ​ភ្លើង​។​ក្នុង​ហេតុការណ៍​នេះ ម​មិន​បណ្តាលអោយ​រងរបួស​ដល់​មនុស្ស​ឡើយ​៕​B/