ឆេះ​ផ្ទះមួយ​ខ្នង​ដោយសារ​កូន​គូស​ឈើគូស​ដាំបាយ​គ្រវាស​ទៅ​ចំ​ជញ្ជាំង​ស្បូវ​

1034
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: ផ្ទះមួយ​ខ្នង​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ធ្វើ​ពី​ឈើ​ជ​ញ្ជាំ​ស្បូវ​ដំបូល​ស័ង្កសី ត្រូវបាន​ភ្លើង​ឆេះ​ម៉ដ្ឋ ដោយ​សាយ​តែ​កូន​គូស​ឈើគូស​ដាំបាយ​រួច​គ្រវាស​ទៅ​ចំ​ជញ្ជាំង​ស្បូវ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​៤ ខាងជើង​ស្ពាន​មេម៉ាយ ស្ថិតនៅ​ភូមិ​បុះខ្នុរ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់​។​

​លោក រើ​យ ចំរើន មេបញ្ជាការរង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​បាណន់ បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ ឈ្មោះ ឆុន ឈឿត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ចំណុចកើតហេតុ​ខាងលើ​។​

​លោក​មេបញ្ជាការរង​ប៉េអឹម​ស្រុក​បានបញ្ជាក់​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ គឺ​ដោយសារ​កូន​គូស​ឈើគូស​ដាំបាយ​គ្រវាស​ទៅ​ចំ​ជញ្ជាំង​ស្បូវ បណ្តាល​ឲ្យ​ឆេះ​តែម្តង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល និង​អាវុធហត្ថ​បាន​ចុះជួយ​អន្តរាគមន៍ រៀបចំ​ប្រមូល​សម្ភារៈ​ដែល​នៅ​សេសសល់​ពី​ភ្លើង​ឆេះ​ឲ្យ​រៀបរយ​៕ ល​