ឆេះ​ផ្ទះមួយ​ខ្នង​នៅ​ស្រុក​ពួក​សមត្ថកិច្ច​ថា​ទុស្សេ​ខ្សែភ្លើង

298
ចែករម្លែក
  • 25
    Shares

ដោយ​:​អង្គរតូច​/​សៀមរាប ​៖ ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​សង់​ពី​ឈើ​លើ​និង​ថ្ម​ក្រោម មាន​ទំហំ​១១​ម៉ែត្រ គុណ​៨​ម៉ែត្រ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​​ស្រុង ករណីនេះ​សមត្ថកិច្ច​អះអាងថា បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​។​

ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​១៣ ខែមករា​ឆ្នាំ​២០១៩​ស្ថិតនៅ​ភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក​ស្រុក​ពួក​។​

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល ស្រុក​ពួក បាន​ឲ្យ​ដឹងថា ពិតជា​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ របស់​ពលរដ្ឋ​មែន​។​ ម្ចាស់ផ្ទះ​ឈ្មោះ​ឡោ វ​ណ្ណៈ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ស្រី វ​ណ្ណី អាយុ​៤៨​ឆ្នាំ​នៅ​ភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក​ស្រុក​ពួក​ខេត្តសៀមរាប មុខរបរ​ធ្វើស្រែ​។

​លោក​បន្តថា ករណីនេះ​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះមួយ​ខ្នង​ទាំងស្រុង ដែល​សង់​អំពី​ថ្ម​មួយ​កំណាត់​មុខ​និង​ខាងក្រោយ​ជញ្ជាំង​ក្តា​ប្រក់​ស័ង្កសី ដែលមាន​ទំហំ បណ្តោយ ១១​ម៉ែត្រ គុណ​៨​ម៉ែត្រ និង​ទ្រព្យសម្បត្តិ​មួយចំនួនធំ​។ ក្នុងករណីនេះ​បាន​ប្រើ រថយន្ត​ពន្លត់​អគ្គីភ័យ​មួយគ្រឿង​ជួយ​អន្តរាគមន៍ និង​ប្រើប្រាស់​ទឹក​អស់​២​ឡាន ព្រមទាំង​មានការ​ជួយ​ពន្លត់​ដោយ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ​។

លោក​បន្ថែមថា មូលហេតុ​សង្ស័យ​បណ្តាលមកពី​ទូ​ស្សេ​ខ្សែភ្លើង​។ ​ក្រោយ​ភ្លើង​រលត់​ជា​ស្ថាពរ​កម្លាំង​សមត្ថកិច្ច​បាន​ជួយ​ការពារ​ទ្រព្យសម្បត្តិ និង​ជួយ​រៀបចំ​សម្ភា​រះ​ដែល​នៅ​ខាងក្រៅ​ជូន​ម្ចាស់ផ្ទះ​ផងដែរ​៕​B/