ឆេះ​ផ្ទះមួយ​ខ្នង ម៉ូតូ ២​គ្រឿង និង​របួស​មនុស្ស​ម្នាក់ នៅ​សង្កាត់​ព្រែក​ឯង

424
ចែករម្លែក
  • 94
    Shares

​ដោយ​: ឆាយា​នាថ / ភ្នំពេញ​: ផ្ទះមួយ​ខ្នង​ត្រូវ​ឆេះ​ទាំងស្រុង ម៉ូតូ ២​គ្រឿង និង​របួស​មនុស្ស​ម្នាក់ ពេល​ព្យាយាម​ទៅយក​ម៉ូតូ​ចេញពី​ភ្នក់ភ្លើង​។

​លោក ណុប ផា អភិបាលរងខណ្ឌ​ច្បារអំពៅ ដែល​ចុះ​អន្តរាគមន៍​ផ្ទាល់ ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា ករណី​អគ្គិភ័យ​នេះ បាន​ឆាបឆេះ​កាលពី​វេលា​ម៉ោង ជាង​១១​យប់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។ លោក​បន្តថា ករណីនេះ​បណ្ដាលឱ្យ​ឆេះ​ផ្ទះមួយ​ទាំងស្រុង​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ឆេះ​ម៉ូតូ ២​គ្រឿង និង​របួសស្រាល​មនុស្ស​ម្នាក់​។

​មូលហេតុ នៃ​អគ្គិភ័យ​នេះ ត្រូវបាន​លោក ណុប ផា អះអាងថា បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។

​ទោះបីយ៉ាងណា នៅ ព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៩ នេះ លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​យក​អំណោយ​កាកបាទក្រហមកម្ពុជា ផ្តល់ជូន​ជនរងគ្រោះ នៃ​គ្រោះ​អគ្គិភ័យ នេះ​៕ ល​