ឆេះ​ផ្ទះសំណាក់ ឡា​សង់​តេ​ផ្អើល​សមត្ថកិច្ច​ទាំង​ថ្ងៃ

93
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ ៖ ផ្ទះសំណាក់​២៤​ម៉ោង មួយកន្លែង​យី​ហោ «​ឡា​សង់​តេ​» ត្រូវបាន​ភ្លើង​ឆាបឆេះ ហុយផ្សែង​ខ្មួលខ្មាញ់ ចេញពី​កន្លែង​ម៉ា​ស៊ី​ន​ភ្លើង ផ្អើល​សមត្ថកិច្ច រថយន្ត​ពន្លត់អគ្គីភ័យ​ចេញទៅ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្ទះសំណាក់​២៤​ម៉ោង ឡា​សង់​តេ ស្ប៉ា និង ម៉ាស្សា តាមផ្លូវ​១៩៦៤ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹងថា គេ​មិនទាន់​ដឹងថា ភ្លើង​ផ្តើម​ឆេះ​ដោយ​មូល​អ្វី​នៅឡើយ​ទេ ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ ផ្សែង​លាយឡំ​ជាមួយ​អណ្តាតភ្លើង​ឆេះ​ចេញពី​ខាងក្នុង​កន្លែង​ដាក់​ម៉ា​ស៊ីន​ភ្លើង បង្ក​ឲ្យ​ភ្ញាក់ផ្អើល។

ប្រភព​បន្តទៀតថា ទីតាំង​កើតហេតុ មាន​ឡ​ដុត​យក​ចំហាយ ស្អំ ស្ទី​ម មួយ​ចំហៀង មួយ​ចំហៀង​ទៀត​កន្លែង​ដាក់​ម៉ា​ស៊ី​ន​ភ្លើង ហើយ​ក្រោយពី​ផ្សែង ភ្លើង​ឆេះ​ហុយ​ខ្មួល ចេញមក ភ្លាមៗ ត្រូវបាន​សមត្ថកិច្ចយករថយន្ត​ពន្លត់អគ្គិភ័យ​ចេញទៅ​អន្តរាគមន៍៕B/