ឆេះ​ផ្ទះ​ទាំង​ព្រឹក​អស់​២​ខ្នង​បណ្តាលមកពី​ការឆ្លង​ចរន្តអគ្គិសនី​នៅ​បឹងទំពុន​ទី​២

134
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ៖ នៅវេលាម៉ោង ៩ និង៣០នាទី ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​អស់​២​ខ្នង ដែល​បណ្តាលមកពី​ការឆ្លង​ចរន្តអគ្គិសនី នៅផ្ទះ​លេខ​១២៧ ស្ថិតនៅតាម បណ្តោយ ផ្លូវលេខ២០២ ក្រុមទី២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ អ៊ុច សុខហេង ភេទស្រី អាយុ៧២ឆ្នាំ មុខរបរជរានៅផ្ទះ ។ ផ្ទះរងគ្រោះធ្វើអំពីថ្មក្រោមឈើលើ ប្រក់ស័ង្កសីទំហំ៦ម៉ែត្រ x ១២ម៉ែត្រ។

​អគ្គិភ័យ​ខាងលើ បាន ឆេះ បំផ្លាញ ផ្ទះ ២ ខ្នង ទាំងស្រុង និង រោល ជញ្ជាំង ផ្ទះ ដែល នៅក្បែរ ខាង អស់ ចំនួន ២ ខ្នង និង មិន បណ្តាល ឲ្យ មាន គ្រោះថ្នាក់ មនុស្ស ។

ក្នុង នោះគេ ឃើញ មាន រថយន្ត ការិយាល័យ អគ្គិភ័យ ចំនួន ៩ គ្រឿង ជួយ អន្តរាគមន៍ បាញ់ ទឹក ពន្លត់ និង រថយន្ត ជំនួយ របស់ កង រាជា អាវុធហត្ថ រាជធានី ភ្នំពេញ ចំនួន ៥ គ្រឿង , រថយន្ត ក្រុមហ៊ុនស្រា បៀរ កម្ពុជា ចំនួន ១ គ្រឿង ទើប អាច ពន្លត់ បាន ទាំងស្រុង នៅ ម៉ោង ១០ ព្រឹក នា ថ្ងៃខែ ឆ្នាំ ដដែល៕B/