ឆេះ​រោងចក្រ​ផលិត​ស្នោ​បង្ក​ភ្ញាក់ផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​

814
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ផលិត ស្នោ មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ផ្តើម​មកពី​ទុស្សេ​ខ្សែភ្លើង​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង ចេញទៅ​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​២៤ ខែតុលា ឆ្នាំ​២០១៨​។​

​ប្រភព​បាន​ឲ្យ​ដឹងថា​ខណៈដែល​កម្ម​ករចេ​ញ​សម្រាក​ហូបបាយ​ថ្ងៃត្រង់​ស្រាប់តែ​ខាងក្នុង​បរិវេណ​រោងចក្រ​ហុយផ្សែង​ខ្មួលខ្មាញ់ ឆាបឆេះ​រាល​ផ្ទៃ​ខាងក្នុង បង្ក​ឲ្យ​ភ្ញាក់ផ្អើល ។​ហេតុការណ៍​ខាងលើ ត្រូវបាន​ខាង​រោងចក្រ ក៏ដូចជា​សមត្ថកិច្ច សន្និដ្ឋានថា ផ្តើម​មកពី​ទុស្សេ​ចរន្ត​ភ្លើង ហើយ​ត្រូវបាន រថយន្ត​ពន្លត់​អគ្គិភ័យ បញ្ជូនទៅ​ពី​តាម​បណ្តា​អង្គភាព សាលាខណ្ឌ​ស្នងការ​ទៅ​រួមគ្នា​បាញ់​ទឹក​ពន្លត់ភ្លើង ។​

​តែ​ទោះជា​មានការ​អន្តរាគមន៍​ពី​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​យ៉ាងណាក្តី ឃើញថា ខាង​ក្នង​រោងចក្រ​សុទ្ធតែ​ស្នោ ទើប​បង្ក​ឲ្យ​ភ្លើង​ឆាបឆេះ​លឿន ទទួលរង​ខូចខាត​អស់​មួយចំនួនធំ ៕S/

ឆេះ​រោងចក្រ​ផលិត​ស្នោ​បង្ក​ភ្ញាក់ផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​