ឆេះ​អណ្តូងប្រេង​នៅ​ឥណ្ឌូនេស៊ី សម្លាប់​មនុស្ស​១០​នាក់​និង​៤០​នាក់​រងរបួស​

3017
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​២៥​ខែ​មេសា​ថា ក្រុម​ពន្លត់​អគ្គិភ័យ​នៅ​ឥណ្ឌូនេស៊ី កំពុង​តស៊ូ​ពន្លត់ភ្លើង​ឆេះ​នៅ​កន្លែង​អណ្តូប្រេង​មួយ​នៅ​ខេត្ត​អាសេ ដែល​បាន​​សម្លាប់​មនុស្ស​១០​នាក់​និង​មនុស្ស​៤០​នាក់​បាន​រងរបួស​។​

​អណ្តាតភ្លើង​បាន​ឆេះ​គ្រប់​ពីលើ​ផ្ទះ​និង​ដើមឈើ​ជាច្រើន ខណៈ​ដែល​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ បាន​បាញ់​ទឹក​ពន្លត់​ភ្លើង​នៅ​តំបន់​នោះ ។

​លោក Sutopo Purwo Nugroho អ្នកនាំពាក្យ​អង្គភាព​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី បាន​និយាយថា ” យើង​កំពុង​ប្រមូល​ទិន្នន័យ​អំពី​ចំនួន​ជង​រងគ្រោះ​ដោយ​​សារ​ភ្លើង​ឆេះ​នេះ មិន​ត្រូវ​បាន​ពន្លត់​បា​ន​នៅឡើយ​ទេ​”​។​

​អ្នក​នាំ​ពាក្យ​នេះ បាន​និយាយថា អគ្គិភ័យ​បាន​ឆេះ​ឡើង​នៅ​ស្រុក​អា​សេ នៅ​ភាគ​ខាងកើត​នៃ​ខេត្ត​នេះ​កាលពី​ព្រឹក​ថ្ងៃ​ពុធ បន្ទាប់​ពី​អណ្តូប្រេង​ជម្រៅ​២៥០​ម៉ែត្រ​នេះ មាន​ប្រេង​ហូរហៀរ​ចេញ ហើយ​ពួក​អ្នកស្រុក​បាន​ប្រមូល​យក​ប្រេង​ទាំងនោះ ហើយ​ថា​មនុស្ស​របួស​រាប់សិប​នាក់ ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​។​

​ប្រធាន​ប៉ូលិស​ខេត្ត​នេះ បាន​និយាយថា អណ្តូប្រេង​នេះ ទំនង​ជា​ជីក​យក​ប្រេង​ខុសច្បាប់ ហើយ​អគ្គិភ័យ បាន​កើតឡើង នៅពេលដែល មាន​នរណា​ម្នាក់​បាន​ជក់បារី​៕ដោយ៖សុខា/SN

​ឆេះ​អណ្តូងប្រេង​នៅ​ខេត្ត​អា​សេ ប្រទេស​ឥណ្ឌូនេស៊ី បាន​សម្លាប់​មនុស្ស​១០​នាក់​និង​៤០​នាក់​រង​របួស​កាលពី​ព្រឹក​ថ្ងៃ​ពុធ