ឆេ​ល​ស៊ី​គ្រោង​នឹង​នាំយក ឃឺ​ត ហ្ស៊ូ​ម៉ា ត្រឡប់មកវិញ បើទោះបីជា អេ​វឺ​តុ​ន ចាប់អារម្មណ៍​ចង់​ផ្តល់​កិច្ចសន្យា​អចិន្ត្រៃយ៍​ក៏ដោយ​

848
ចែករម្លែក

​ក្លិប​ឆេ​ល​ស៊ី​មាន​គម្រោង​នាំយក ឃឺ​ត ហ្ស៊ូ​ម៉ា (Kurt Zouma) ត្រឡប់មក​ពហុ​កីឡដ្ឋាន Stamford Bridge សម្រាប់​ការប្រកួត​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល​ថ្មី​។

​ក្លិប​អេ​វឺ​តុ​ន (Everton) អន្ទះសារ​ចង់​នាំយក​ខ្សែការពារ​ដែល​កំពុង​លេង​ខ្ចី​ជើង​នៅ​ពហុ កីឡដ្ឋាន Goodison Park ត្រឡប់មកវិញ​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ពួកគេ​ប្រឈមមុខ នឹង​ការងារ​ពិបាក ក្នុងការ​ព្រមព្រៀង​យក​លក្ខខណ្ឌ​ជាមួយនឹង​ក្លិប​ឆេ​ល​ស៊ី​។

​ហ្ស៊ូ​ម៉ា ដែល​បាន​ចំណាយពេល​ពេញ​មួយ​រដូវ​កាល​នៅ​ក្លិប​អេ​វឺ​តុ​ន​ស្ថិតក្នុង​ផែនការ របស់​ក្លិប​ឆេ​ល​ស៊ី​នៅ​រដូវក្តៅ​នេះ​។

​ក្តី​រំពឹង​ណាមួយ​របស់​ក្លិប​អេ​វឺ​តុ​ន ក្នុងការ​នាំយក ហ្ស៊ូ​ម៉ា មកវិញ អំឡុង​រដូវក្តៅ​នេះ ប្រហែលជា​អាស្រ័យ​លើ​បម្រាម​មិន​ឲ្យ​ផ្ទេរ​កីឡាករ​លើ​ក្លិប​ឆេ​ល​ស៊ី​។​បច្ចុប្បន្ន​ពួកគេ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ផ្ទេរ​កីឡាករ​ថ្មី​នោះទេ​ក្នុង​ពីរ​ដំណាក់កាល ប៉ុន្តែ​សវនាការ​របស់ ហ្វី​ហ្វា​( FIFA) លើ​បម្រាម​នេះ អាច​នឹងមាន​ភាពប្រែប្រួល​។

​គណៈកម្មាធិការ​ដោះស្រាយ​បណ្តឹង​នឹង​ជួបប្រជុំ​នៅ​ទីក្រុង​ហ្ស៊ូ​រិ​កនៅ​ខែក្រោយ ដើម្បី​ពិភាក្សា​បម្រាម​នេះ​ការសម្រេចចិត្ត​នេះ​ទំនងជា​ធ្វើជា​សាធារណៈ​ក្នុងពេល​ឆាប់ៗ​នេះ​។ ប្រសិនបើ​បម្រាម​លើ​ក្លិប​ឆេ​ល​ស៊ី​ត្រូវបាន​ព្យួរ​មែន​នោះ វា​នឹង​ផ្តល់​ក្តីសង្ឃឹម ដល់​ក្លិប Everton ក្នុងការ​ផ្ទេរ ហ្ស៊ូ​ម៉ា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ