ឆេ​ល​ស៊ី​ចង់បាន ហ្វី​លី​ព កូ​ទី​ញ៉ូ មក​ជំនួស អេ​ឌិន ហា​ហ្សា​ដ ខណៈ​កីឡាករ​បែលហ្ស៊ិក​រូបនេះ​គ្រោង ចូលរួម​ជាមួយ រៀល ម៉ា​ឌ្រី​ត​

177
ចែករម្លែក

ក្លិប​ឆេ​ល​ស៊ី​កំពុង​សម្លឹងមើល​លទ្ធភាព​ផ្ទេរ​ខ្សែបម្រើ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Countinho) ខ្សែបម្រើ​របស់​ក្លិប បា​សេ​ឡូ​ណា​(Barcelona) ខណៈ​ពួកគេ​មាន​ផែនការ​សម្រាប់​ដំណើរ​ជីវិត ដែល​គ្មាន​វត្តមាន​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ។​
​ ​
​គេ​រំពឹងថា កីឡាករ​បែលហ្ស៊ិក​រូប​នេះ​នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅកាន់​ក្លិប រៀល​ម៉ា​ឌ្រី​ត នៅ​រដូវក្តៅ​នេះ ស្របពេល​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ចាត់ទុក ហា​ហ្សា​ដ គឺជា​គោលដៅ​ផ្ទេរ​កំពូល​របស់លោក បន្ទាប់ពី​លោក​វិល​ត្រឡប់មក​ដឹកនាំ​ជាថ្មី​។​
​ ​
​ឆេ​ល​ស៊ី​ចង់បាន​ប្រាក់​ប្រហែល​១០០​លាន​ផោន​សម្រាប់ ហា​ហ្សា​ដ ហើយ​ចាប់ផ្តើម​ស្វែងរក​កីឡាករ មក​ជំនួស​ផងដែរ​។​
​ ​
កូ​ទី​ញ៉ូ គឺជា​បេក្ខភាព​នាំមុខគេ​ក្នុងចំណោម​គោលដៅ​ដែល​ក្លឹប​ឆេ​ល​ស៊ី​ចង់​ផ្ទេរ ខណៈ​ពួកគេ​ព្យាយាម រក​កីឡាករ​ដែល​អាច​ជំនួស ហា​ហ្សា​ដ និង​អាច​រកបាន​គ្រាប់​បាល់​សម្រាប់​ក្រុម​ផងដែរ​។​
​ ​
កូ​ទី​ញ៉ូ ត្រូវបាន​អ្នកគាំទ្រ​របស់ខ្លួន​ចំអក​ដាក់ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Real Sociedad កាលពី​ថ្ងៃ​សៅរ៍ និង​ពេល​អបអរ​គ្រាប់​បាល់ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត កាលពី​សប្តាហ៍​មុន ដោយ​យក​ម្រាមដៃ​ចុង​ត្រ​ច្រៀក​របស់ខ្លួន​។​
​ ​
បា​សេ​ឡូ​ណា បើកចំហ​លក់​កីឡាករ កូ​ទី​ញ៉ូ នៅពេល​រដូវ​កាល​ទិញដូរ​បើកទ្វារ​ប៉ុន្តែ​ពួកគេ​ចង់បាន​តម្លៃ ប្រមាណ ១០០​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Countinho)