ឆេ​ល​ស៊ី​ចាត់ទុក វី​ល​ហ្វ្រី​ដ ហ្សា​ហា និង ចា​ឌិន សាន​ចូ ជា​គោលដៅ

117
ចែករម្លែក

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ឆេ​ល​ស៊ី​បានកំណត់ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) និង ចា​ឌិន សាន​ចូ (Jadon Sancho) ជា​គោលដៅ ដើម្បី​ជំនួស​តំណែង​កីឡាករ វី​ល​លៀន (Willian) ស្របពេល​បច្ចុប្បន្ននេះ ខ្សែបម្រើ​ស្លាប​រូបនេះ មិនទាន់​សម្រេចបាន​កិច្ចព្រមព្រៀង​ថ្មី នៅឡើយ​។​
​ ​
ក្លឹប​ឆេ​ល​ស៊ី​អាច​នឹង​ផ្ទេរ​កីឡាករ​បន្ថែម ដើម្បី​ពង្រឹង​ជម្រើស​សម្រាប់​ខ្សែបម្រើ​ស្លាប​ស្របពេល អនាគត​របស់ វី​ល​លៀន នៅ​មិនទាន់​ច្បាស់ ហើយ​ក្លឹប​នេះ​ទទួលដំណឹង​ពី​ការបែកបាក់ របស់​កីឡាករ សាន​ចូ ជាមួយ​ក្លឹប Dortmund ។​
​ ​
​ហ្សា​ហា ក៏​ស្ថិតនៅលើ​បញ្ជី​សម្រាំង​របស់​ក្លឹប​ឆេ​ល​ស៊ី​ផងដែរ​។ វី​ល​លៀន វ័យ​៣១​ឆ្នាំ​នឹង​ចប់​កិច្ច សន្យា​ក្នុង​៦​ខែ​ទៀត ហើយ​អះអាងថា ខ្លួន​មិនទាន់​ទទួលបាន​កិច្ចសន្យា​ថ្មី​នៅឡើយ​ទេ​។ វី​ល​លៀន ចង់បាន​កិច្ចសន្យា​ថ្មី​២​ឆ្នាំ​ទៀត ប៉ុន្តែ​វា​អាចជា​បញ្ហា​។ តាម​ទម្លាប់​ក្លឹប​ឆេ​ល​ស៊ី​មាន ភាពស្ទាក់ស្ទើរ​ក្នុង​ការផ្តល់​កិច្ចសន្យា​លើសពី​១​ឆ្នាំ​ដល់​កីឡាករ​ដែលមាន​វ័យ​លើសពី​៣០​ឆ្នាំ​។​
​ ​
បច្ចុប្បន្ន ក្លឹប​នៅ​បរទេស​អាចទាក់ទង ដើម្បី​ផ្ទេរ​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​បានស្រប ពេល​ក្លឹប Barcelona និង Juventus កំពុង​ចាប់អារម្មណ៍​។​
​ ​
លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) សារភាព​ពី​បំណង​ចង់​រក្សាទុក វី​ល​លៀន នៅ​ពហុ កីឡាដ្ឋាន Stamford Bridge បន្តទៀត ប៉ុន្តែ​គេ​ជឿថា ក្លឹប​នេះ​មាន​ផែនការ​ច្បាស់លាស់ ក្នុងករណី វី​ល​លៀន សម្រេចចិត្ត​ចាកចេញ​មែន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) និង ចា​ឌិន សាន​ចូ (Jadon Sancho)