ឆេ​ល​ស៊ី​ចាប់ផ្តើម​ងាក​មករក អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា

1326
ចែករម្លែក

ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បានបញ្ចប់​ចំណាប់អារម្មណ៍​របស់ខ្លួន​ក្នុង​ការតាមប្រមាញ់​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) របស់​ក្លឹប Real Madrid ធ្វើ​ឲ្យ​ក្លឹប​ឆេ​ល​ស៊ី​ចាប់ផ្តើម​ប្រុង​ជើងការ​។
​ ​
​ផ្ទុយទៅវិញ យូ​ណាយ​ធី​ត​បាន​យល់ព្រម​តម្លៃ​ផ្ទេរ​៧៥​លាន​ផោន ដើម្បី​នាំយក​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) របស់ Everton មកកាន់​ពហុកីឡាដ្ឋាន Old Trafford​។
​ ​
​យូ​ណាយ​ធី​ត​បាន​ជូនដំណឹង​ទៅ​ក្លឹប Real ថា ពួកគេ​លេង​តាម​ចែចង់​ផ្ទេរ​ខ្សែប្រយុទ្ធ ម៉ូ​រ៉ា​តា ទៀតហើយ​។​
​ ​
​ការសម្រេចចិត្ត​នេះ​បាន​បើក​ផ្លូ​ឲ្យ​ឆេ​ល​ស៊ី​ដែល​កន្លងមក​បង្ហាញ​ចំណាប់អារម្មណ៍​លើ ម៉ូ​រ៉ា​តា​ខណៈ​ពួកគេ​កំពុង​ស្វែងរក ខ្សែប្រយុទ្ធ​ថ្មី​នៅ​រដូវ​កាល​នេះ​។​
​ ​
​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ចង់​នាំយក លូ​កា​គុ អតីត​យុវជន​ឆេ​ល​ស៊ី​ត្រឡប់មក​ពហុកីឡាដ្ឋាន Stamford Bridge វិញ​ប៉ុន្តែ​ពួកគេ​ត្រូវ​ស្វែងរក​កីឡាករ​ផ្សេង​ទៀតហើយ បន្ទាប់ពី​ដឹង​ពី​ព័ត៌មាន​ផ្ទេរ​របស់​យូ​ណាយ​ធី​ត ។
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ព័ត៌មាន​នេះ​ធ្វើ​ឲ្យ​លោក កុន​តេ ខកចិត្ត​មែន​ទេ​ន បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​កីឡាករ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) ហើយ​ខ្សែប្រយុទ្ធ​រូបនេះ​កំពុង​រក​ច្រកចេញ​។​
​ ​
​ក្លឹប Atletico Madrid ត្រៀម​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ កូ​ស្តា បើទោះបីជា​កំពុង​ជាប់​បម្រាម​រហូតដល់​ខែមករា​ក៏ដោយ ហើយ​អាច​នឹង​ខ្ចី​ជើង​កីឡាករ​រូបនេះ​ទៅ​ចិន​មួយរយៈ​ពេល​សិន​មុនពេល​យក​ត្រឡប់មកវិញ​៕ ​ប្រែ​សម្រួល :​ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ​