ឆេ​ល​ស៊ី​ចាប់អារម្មណ៍​ចង់​ផ្ទេរ​ខ្សែបម្រើ ឌែ​ន​នី ឌ្រិ​ង​វ៉​ត​ធើ

1338
ចែករម្លែក

​ឆេ​ល​ស៊ី​ចាប់អារម្មណ៍​លើ​ខ្សែបម្រើ ឌែ​ន​នី ឌ្រិ​ង​វ៉​ត​ធើ (Danny Drinkwater) របស់​ក្លឹប Leicester City ។​
​ ​
​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ចង់​បន្ថែម​ជម្រើស​របស់លោក បន្ទាប់ពី​ឆេ​ល​ស៊ី លក់​ខ្សែបម្រើ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) មក​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត និង​ពិចារណា​ផ្ទេរ​កីឡាករ​មួយចំនួនទៀត​។​
​ ​
​ឌ្រិ​ង​វ៉​ត​ធើ កីឡាករ​ជម្រើសជាតិ​អង់គ្លេស​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ឆេ​ល​ស៊ី​ត្រូវ​ផ្ទេរ រួមមាន រ៉េ​ណា​តូ សាន​ឆេស របស់​ក្លឹប Bayern Munich អា​ឡិ​ក អុក​ស្លេ​ត ឆេ​ម​បឺ​ឡេ​ន របស់​អា​សេណ​ល និង រ៉ូ​ស បា​ឃ្លី របស់​អេ​វើ​តុ​ន​។​
​ ​
​ឌ្រិ​ង​វ៉​ត​ធើ វ័យ​២៧​ឆ្នាំ បាន​ចុះកិច្ចសន្យា​លេងបួន​ឆ្នាំ​ជាមួយ​ឆេ​ល​ស៊ី​ហើយ​ជា​កីឡាករ សំខាន់​ក្នុង​ផែនការ របស់លោក ក្រិ​ក សេក​ស្ពៀ (Craig Shakespeare) ។
​ ​
​បើទោះបីជា​កីឡាករ​រូបនេះ​ចាប់អារម្មណ៍​ចង់​ផ្ទេរ​មកលេង​នៅ​ឆេ​ល​ស៊ី ប៉ុន្តែ ឌ្រិ​ង​វ៉​ត​ធើ ហាក់​មាន​មន្ទិល​ខ្លាច​គ្មាន​ឱកាស​ដោយសារតែ​លោក កុន​តេ នឹងដាក់​ឲ្យ​កីឡាករ បា​កា​យ៉ូ​កូ លេង​ជា​ដៃគូ​ជាមួយ​កីឡាករ កាន​តេ ៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ឌែ​ន​នី ឌ្រិ​ង​វ៉​ត​ធើ (Danny Drinkwater)