ឆេ​ល​ស៊ី​ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ឌែ​ន​នី វ៉​ត​ធើ​

634
ចែករម្លែក

ឆេ​ល​ស៊ី​ក៏​កំពុង​ពិចារណា​ផ្ទេរ​កីឡាករ ឌែ​ន​នី ឌ្រិ​ង​វ៉​ត​ធើ (Danny Drinkwater) ក្នុងតម្លៃ​៣០​លាន​ផោន​។ ពួក​កំពុង​ផ្តោត​ការយកចិត្ត​ទុក​លើ​ខ្សែបម្រើ អែន​តូ​នី​ញ៉ូ កាន​ដ្រេ​វ៉ា (Antonio Candreva) របស់​ក្លិប Inter Milan ដែល​ត្រូវបាន​ប្រាប់ថា អាច​ចាកចេញ​បាន​ក្នុងតម្លៃ​២៥​លាន​ផោន​។​
​ ​
​រឿងនេះ​នឹង​ផ្តល់​កម្លាំងចិត្ត​ដល់​គ្រូបង្វឹក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ដែល​ទទួលបាន​ការធានា ពី​ក្លិប​ថា ពួកគេ​នឹង​គាំទ្រ​កិច្ចព្រមព្រៀង​ផ្ទេរ​ដ៏​ធំ​នេះ​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ មុនពេល​ទីផ្សារ​ទិញដូរ​បិទទ្វារ​។​
​ ​
​ឆេ​ល​ស៊ី​បាន​ដាក់សំណើ​១៥​លាន​ផោន សម្រាប់ ឌ្រិ​ង​វ៉​ត​ធើ ប៉ុន្តែ​ត្រូវបាន​ច្រានចោល ហើយ​ក្លិប Leicester ទាមទារ​តម្លៃ​រហូតដល់​៤០​លាន​ផោន​។​
​ ​
​ប៉ុន្តែ​កីឡាករ ឌ្រិ​ង​វ៉​ត​ធើ អន្ទះសា​ចង់​សម្រេច​កិច្ច​ព្រម​ព្រម​ផ្ទេរ​នេះ ហើយ​ឆេ​ល​ស៊ី​សង្ឃឹមថា នឹង​ស្វែងរក​ការសម្របសម្រួល ក្នុងពេលដែល​ក្លិប Leicester ដឹងថា កីឡាករ​ចង់​ចាកចេញ​។​
​ ​
​ឆេ​ល​ស៊ី​ក៏​ធ្វើការ​ចរចា​ជាមួយ​ក្លិប Inter Milan ជុំវិញ​កីឡាករ កាន​ដ្រេ​វ៉ា ខណៈ​កិច្ចព្រមព្រៀង​កំពុង​ត្រូវបាន ពិនិត្យ​ស្របពេល​លោក កុន​តេ ពិចារណា​ជម្រើស​របស់លោក ប៉ុន្តែ​នឹង​បង្ខំ​ឲ្យ​សម្រេច​កិច្ចព្រមព្រៀង នេះ​ឆាប់​បំផុត​។
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ឆេ​ល​ស៊ី​ចង់​ពង្រឹង ក្រុម​របស់លោក ក្នុងពេល​ពួកគេ​ក៏​ពិនិត្យ​លទ្ធភាព​ផ្ទេរ​ខ្សែការពារ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ឌែ​ន​នី ឌ្រិ​ង​វ៉​ត​ធើ (Danny Drinkwater)