ឆេ​ល​ស៊ី​ត្រូវតែ​ធ្វើ​សកម្មភាព​នៅពេលនេះ បើ​ចង់បាន ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន មក​ជំនួស​លោក សារី​

524
ចែករម្លែក

ក្លិប​ឆេ​ល​ស៊ី​ត្រូវតែ​ទាក់ទង​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ឲ្យ​បាន​ឆាប់​កាន់ តែ​ល្អ ប្រសិនបើ​ចង់បាន​គ្រូបង្វឹក​រូបនេះ​មក​ជំនួស​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ខណៈ​ក្លិប ជូ​វិនទុ​ស (Juventus) ក៏​ចង់បាន​គ្រួ​បង្វឹក​រូបនេះ​មក​ដឹកនាំ​នៅ​ទីក្រុង​ទូ​រី​ន​នៅ​រដូវក្តៅ​នេះ ផងដែរ​។​
​ ​
​លោក ម៉ា​ស៊ី​មី​លី​យ៉ា​ណូ អាល​ឡេ​ហ្គ្រី (Massimiliano Allegri) ទំនង​ចាក​ចេញពី​ក្លឹប​យក្ស នៅ​ក្របខណ្ឌ Serie A នេះ បន្ទាប់ពី​ដឹក​នា​ក្រុម Juventus​ទទួលបាន​ជោគជ័យ​និង​ពាន ជា​បន្តបន្ទាប់​។​
​ ​
អនាគត​របស់លោក សារី នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ស្ថិតនៅក្រោម​ការប៉ាន់ប្រមាណ ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ប៉ុន្តែ​ក្រុម​ឆេ​ល​ស៊ី​បាន​យកឈ្នះ​ក្រុម តូ​តិ​ន​ហេម​(Tottenham )២-០ កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ​។​
​ ​
ទម្រង់​លេង​មិន​ស៊ីសង្វាក់​នេះ​បានធ្វើ​ឲ្យ​លោក សារី អតីត​គ្រូបង្វឹក​ក្លិប ណា​ប៉ូ​លី​(Napoli) រូបនេះ ប្រឈម​នឹង​ការបណ្តេញចេញ​។ ក្រុម​ឆេ​ល​ស៊ី​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ៦-០ និង​ចាញ់​ក្រុម ប៊ឺ​ន​ណេ​មូ​ន​(Bournemouth) ៤-០ នៅ​ដើម​ឆ្នាំនេះ និង​ចាញ់​ក្រុម អា​សេណ​ល​(Arsenal )​ផងដែរ​។​
​ ​
​ទោះបីជា​យ៉ាងណា នៅពេលនេះ​ក្រុម​ឆេ​ល​ស៊ី​កំពុង​ប្រឈម​នឹង​ការបាត់បង់​គោលដៅ​កំពូល ដែល​អាច​ជំនួស​តំណែង​លោក សារី ប្រសិនបើ​ពួកគេ​មិន​ចាប់​ផ្តើមធ្វើ​សកម្មភាព​នៅពេលនេះ​។​
​ ​
ក្លិប​ជូ​វិនទុ​ស​ចង់​តែងតាំង​លោក ហ្ស៊ី​ដានដែល​នៅ​មិនទាន់មាន​ការងារ​ធ្វើ​នៅឡើយ​នោះ ជា​អ្នកចាត់ការ បន្ទាប់ពី​ចាកចេញ​ពី​ក្លិប រៀល​ម៉ា​ឌ្រី​ត​(Real Madrid) កាលពី​រដូវក្តៅ​ឆ្នាំមុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​