ឆេ​ល​ស៊ី​ត្រៀម​កញ្ចប់​ទឹកប្រាក់​៣៥​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែបម្រើ អ៊ែ​រិ​ន រ៉ា​ម​ស៊ី​

790
ចែករម្លែក

​តាម​ព័ត៌មាន​ថា ឆេ​ល​ស៊ី​ត្រៀម​កញ្ចប់​ទឹកប្រាក់​៣៥​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែបម្រើ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey) របស់​ក្លឹប Arsenal ។​

​កីឡាករ​សញ្ជាតិ​វ៉េ​ល​រូបនេះ​ឈាន​ចូលដល់​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់ខ្លួន​នៅ​ពហុកីឡាដ្ឋាន Emirates ហើយ​មិនទាន់​ចរចា​ជុំវិញ​កិច្ចសន្យា​ថ្មី​នៅឡើយ​ទេ​។​
​ ​
​ឆេ​ល​ស៊ី​ជា​គូប្រជែង​នៅ​ទីក្រុង​ឡុង​ដ៍​ដូចគ្នា​ជាមួយ Arsenal នឹង​ត្រៀម​សាក​ទឹកចិត្ត ជាមួយ​កញ្ចប់​ទឹកប្រាក់​ធំ​សម្បើម​មុនពេល​រដូវ​កាល​ទិញដូរ​បិទទ្វារ​។​
​ ​
​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី​អន្ទះសា​ចង់​ផ្ទេរ​ខ្សែបម្រើ​ស្លាប វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) ខណៈ​ពួកគេ​ត្រៀម​បង្កើន​សមត្ថភាព​ក្រុម​ជម្រើស មុនពេល​ចាប់ផ្តើម​រដូវ​កាល​ថ្មី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ស្របពេល​ក្លឹប Tottenham ដកខ្លួន​ចេញពី​ការ​ប្រជែង​យក​កីឡាករ ដែលមាន​តម្លៃ​៧៥​លាន​ផោន រូបនេះ ក្លឹប​ឆេ​ល​ស៊ី​ប្រាកដជា​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​អតីត​កីឡាករ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត រូបនេះ ប្រសិនបើ​ពួកគេ​អាចឆ្លើយតប​នឹង​ការទាមទារ​របស់​ក្លឹប Crystal Palace ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey)
#