ឆេ​ល​ស៊ី​ផ្តោត​គោលដៅ​ផ្ទេរ​ចម្បង​លើ​ខ្សែប្រយុទ្ធ រ៉ូបឺត ឡេ​វ៉ាន​ដូ​វ​ស្គី​

709
ចែករម្លែក

​ក្លិប​ឆេ​ល​ស៊ី​នឹង​ចាត់ទុក រ៉ូបឺត ឡេ​វ៉ាន​ដូ​វ​ស្គី (Robert Lewandowski) ជា​គោលដៅ​ផ្ទេរ​កំពូល របស់ខ្លួន​នៅ​រដូវក្តៅ​នេះ ខណៈ​ពួកគេ​ត្រៀម​កសាង​ក្រុម​ឡើងវិញ បន្ទាប់ពី​បញ្ចប់​រដូវ​កាល​ដ៏​ខកចិត្ត​។​

​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​បានបញ្ចប់​រដូវ​កាល​នៅ​លេខ​រៀង​ទី​៥​លើ​តារាង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយ​បាត់បង់​កៅអី​សម្រាប់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​សម្រាប់​រដូវ​កាល​ក្រោយ​។ ពួកគេ​មាន បញ្ហា​ក្នុង​ការរក​គ្រាប់​បាល់ បន្ទាប់ពី​ការចាកចេញ​របស់​ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) ។​
​ ​
​ខ្សែប្រយុទ្ធ ឡេ​វ៉ាន​ដូ​វ​ស្គី ដែល​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​ក្លឹប Real Madrid នោះ​នៅពេលនេះ ត្រូវបាន​គេ​មើលឃើញថា ជា​កីឡាករ​សំខាន់​សម្រាប់​បំពេញ​ចន្លោះប្រហោង​នេះ​។ ក្លឹប​ឆេ​ល​ស៊ី កំពុង​ព្យាយាម​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​រូបនេះ ដែល​អាចមាន​តម្លៃ​ជាង​១០០​លាន​ផោន​។​

​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​ដ៏​ច្រើន​បែបនេះ​អាចធ្វើ​ឲ្យ​ក្លឹប​ឆេ​ល​ស៊ី​ត្រូវ​បង្ខំចិត្ត​លក់​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ។​
​ ​
​ម៉ូ​រ៉ា​តា ខកខាន​មិនបាន​លេង​ដល់​កម្រិត​កំពូល​របស់ខ្លួន បន្ទាប់ពី​ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ ផ្ទេរ​ខ្ពស់បំផុត​របស់​ឆេ​ល​ស៊ី​កាល​រដូវក្តៅ​មុន នៅពេល​ចាក​ចេញពី​ក្លិប រៀល​ម៉ា​ឌ្រី​ត​(Real Madrid) ។​
​ ​
​ដើមឡើយ ក្លិប​នាំយក ម៉ូ​រ៉ា​តា ដើម្បី​ដឹកនាំ​លេង​នៅ​តំបន់​ប្រយុទ្ធ​ជំនួស កូ​ស្តា ប៉ុន្តែ​ភាពមិន​ស៊ីសង្វាក់ របស់​កីឡាករ​រូបនេះ​ធ្វើ​ឲ្យ​គ្រូបង្វឹក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) បង្ខំចិត្ត​ស្វែងរក​ខ្សែ ប្រយុទ្ធ​ម្នាក់ទៀត​កាលពី​ខែមករា ហើយ​ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud) បាន​ចាក ចេញពី Arsenal មក​ចូលរួម​ជាមួយ​ឆេ​ល​ស៊ី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ រ៉ូបឺត ឡេ​វ៉ាន​ដូ​វ​ស្គី (Robert Lewandowski)