ឆេ​ល​ស៊ី​ពិចារណា​ផ្ទេរ​ខ្សែប្រយុទ្ធ ជែ​មី វ៉ា​ឌី ក្នុងពេល ឌី​អេ​ហ្គោ កូ​ស្តា មិនទាន់​ត្រឡប់មក​ចូល​ហ្វឹកហាត់​

983
ចែករម្លែក

​ឆេ​ល​ស៊ី​ចាប់អារម្មណ៍​ចង់​ផ្ទេរ​ខ្សែប្រយុទ្ធ ជែ​មី វ៉ា​ឌី (Jamie Vardy) របស់​ក្លិប Leicester City ។​
​ ​
​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) គ្រូបង្វឹក​តោ​ខៀវ​ឆេ​ល​ស៊ី​កំពុងតែ​ស្វែងរក​ខ្សែប្រយុទ្ធ​បន្ថែម បន្ទាប់ពី​ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) ក្លាយជា​កីឡាករ​លើស​តម្រូវការ​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ។​
​ ​
​ឆេ​ល​ស៊ី​បាន​ចំណាយពេល​៦៧​លាន​ផោន​លើ​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ប៉ុន្តែ​លោក កុន​តេ នៅតែ​ចង់​បន្ថែម​ខ្សែប្រយុទ្ធ​បន្ថែមទៀត​។​
​ ​
​ទោះបីជា​យ៉ាងណា វ៉ា​ឌី វ័យ​៣០​ឆ្នាំ​ស័ក្តិសម​នឹង​តោ​ខៀវ​ឆេ​ល​ស៊ី​ដោយសារតែ​ជា​កីឡាករ​មាន​បទពិសោធ ហើយ​មានតម្លៃ​ទាប់​ជាង​កីឡាករ​ផ្សេងទៀត ។​
​ ​
​វ៉ា​ឌី រកបាន​១៣​គ្រាប់​ក្នុង​លី​ក​កាលពី​រដូវ​កាល​មុន និង​រកបាន​២​គ្រាប់​នា ពេល​ថ្មីៗ​នេះ​។ ស្របពេល​ជាមួយគ្នា នោះដែរ ឆេ​ល​ស៊ី​ក៏​ជិត​សម្រេច​កិច្ច​ព្រម ព្រៀង​ផ្ទេរ​ខ្សែបម្រើ ឌែ​ន​នី ឌ្រិ​ង​វ៉​ត​ធើ (Danny Drinkwater) ក្នុងតម្លៃ​៣០​លាន​ផោន​ផងដែរ​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ ពួកគេ​ក៏​ផ្តោត​គោលដៅ​លើ​ខ្សែបម្រើ អែន​តូ នី​ញ៉ូ កាន​ដ្រេ​វ៉ា (Antonio Candreva) របស់​ក្លឹប Inter Milan ដែល​អាច​ចាកចេញ ក្នុងតម្លៃ​២៥​លាន​ផោន​។​
​ ​
​ឆេ​ល​ស៊ី​ចង់​បន្ថែម​សមាជិក ក្នុងពេល​ពួកគេ​សម្លឹង​ឃើញ វើ​ហ្គី​ល វ៉ាន​ហ្គី​ល របស់​ក្លិប Southampton និង​ខ្សែបម្រើ​អា​សេណ​ល អា​ឡិ​ក អុក​ស្លេ​ដ​ឆេ​ម​បឺ​ឡេ​ន (Alex Oxlade Chamberlain) ៕ ប្រែ​សម្រួល ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ជែ​មី វ៉ា​ឌី (Jamie Vardy)